ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ២០១៤

ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ២០១៤ - ảnh 1
ទិដ្ឋភាពនៃពិធីបុណ្យ (រូបថតៈ doanthanhnien.vn)


(VOVworld)-សំដៅជួយជ្រោមជ្រែងឆ្នាំយុវជនស្ម័គ្រចិត្ត២០១៥ និងរំលឹកខួប លើកទី១៥នៃចលនាយុវជនស្ម័គ្រចិត្ត និងរំលឹក “ទិវាជនស័្មគ្រចិត្តអន្តរជាតិ-ទី៥
ធ្នូ ” នាថ្ងៃទី៦ធ្នូ នៅទីក្រុងហាណូយ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញរួម ជាមួយវិទ្យាស្ថានឈាមវិទ្យានិងបរិច្ចាកឈាមមជ្ឈឹមនិងសមាគមយុវជនស្ម័គ្រចិត្ត មួយចំនួនទៀតរៀបចំ ទិវាបុណ្យស្ម័គ្រចិត្តជាតិឆ្នាំ២០១៤។ ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់វៀតណាម” អ្នកស័្មគ្រចិត្តចំនួន១ម៉ឺននាក់ មកពីអង្គការ ក្លឹប ក្រុម ស្ម័គ្រ
ចិត្តក្នុងនិងក្រៅប្រទេសបានមកចូលរូមព្រឹត្តការណ៍ដ៏មានអត្ថន័យនេះ។ តាម
គណៈចាត់តាំងថា នឹងមានអ្នកស្ម័គ្រចិត្តចំនួន៣ពាន់នាក់ចូលរួមការបរិច្ចាក ឈាមក្នុងកម្មវិធីបេះដូងស្ម័គ្រចិត្ត។ ជាពិសេស តំណាងយុវជនឆ្នើមដែលរូមរួម សន្និសីទសហប្រតិបត្តិការយុវជនវៀតណាម ឡាវនិងកម្ពុជាឆ្នាំ២០១៤ ក៏បាន ចូលរួមសកម្មភាពនៃទិវាស្ម័គ្រចិត្ត២០១៤នេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ