ទិវាបរិស្ថានពិភពលោក ២០២០ (ថ្ងៃទី ៥ ខែមិថុនា)៖ “ធ្វើសកម្មភាពដើម្បីធម្មជាតិ”

(VOVWORLD) -  យោងតាមព័ត៌មានពីមជ្ឈមណ្ឌលអប់រំធម្មជាតិ  (ENV) នាថ្ងៃទី ៤ ខែមិថុនាថាប្រធានបទនៃទិវាបរិស្ថានពិភពលោក ២០២០ (ថ្ងៃទី ៥ ខែមិថុនា) គឺ “ធ្វើសកម្មភាពដើម្បីធម្មជាតិ”។ 

សារនេះមានសារៈសំខាន់ នៅក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការថយចុះយ៉ាងខ្លាំងនិងឆាប់រហ័សនៃជីវចម្រុះនិងបរិមាណសត្វព្រៃ។ ដល់ពេលដែលប្រទេសនានា ត្រូវផ្តល់អាទិភាពដល់សកម្មភាពនិងការសម្រេចចិត្ត ដើម្បីអភិរក្សធម្មជាតិ ការពារជីវចម្រុះនិងសត្វព្រៃ ដើម្បីធានាបាននូវតុល្យភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ធ្វើការចែករំលែកអំពីប្រធានបទនៃទិវាបរិស្ថានឆ្នាំ ២០២០នេះ លោក Vo Tuan Nhan អនុរដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិនិងបរិស្ថានបានចែករំលែកថា៖ “ប្រធានបទនៃទិវាបរិស្ថានពិភពលោកឆ្នាំនេះ ត្រូវបានកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិជ្រើសរើសគឺ “ធ្វើសកម្មភាពដើម្បីធម្មជាតិ” ដោយគោលដៅ ជំរុញប្រទេសនានាឱ្យមានការប្តេជ្ញាចិត្តក្នុងការអភិរក្សនិងស្តារជីវៈចម្រុះ តាមរយៈវិធានការណ៍នានា ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីសំដៅទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមជាមួយគ្នានោះ រារាំងការជួញដូនិងប្រើប្រាស់ផលិតផលសត្វព្រៃ ដើម្បី ជីវភាពរស់នៅកាន់តែប្រសើរនិងអនាគតស្រស់បំព្រង”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ