ទ្វីបអឺរ៉ុបត្រូវការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច

ទ្វីបអឺរ៉ុបត្រូវការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
ទ្វីបអឺរ៉ុបត្រូវការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច​
(រូបថត៖Xinhua/TTXVN)

(VOVworld) - ដោយសារតែចំនួនប្រជាជនកាន់តែចាស់ពីមួយថ្ងៃទៅមួយថ្ងៃទ្វីប
អឺរ៉ុបត្រូវការជនចំណាកស្រុកហើយត្រឹមតែអាចដោះស្រាយវិបត្តិជនចំណាកស្រុក
ដោយវិធីសាស្ត្រសហប្រតិបតិ្តការនិងមិនបិទទ្វារចំពោះជនចំណាកស្រុកតែប៉ុណ្ណោះ
។នេះជាសេចក្ដីប្រកាសរបស់ស្នងការជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយ សន្តិ
សុខនិងកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini ដែល
ត្រូវបាននាំចេញនាថ្ងៃទី៨ កុម្ភៈ នៅសន្និសីទអាស៊ី-អឺរ៉ុបអំពីជន ចំណាកស្រុកនៅ
រដ្ឋធានី Valletta របស់ម៉ាល់ត៍។លោកស្រី Federica Mogherini ជឿជាក់ថា ទ្វីបអឺរ៉ុបត្រូវ
ការជនចំណាកស្រុកដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍ របស់បណ្ដាខឿនសេដ្ឋ
កិច្ចសមាជិក។
នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) ក៏បានព្រមានថា ប្លុកនេះនឹងពិចារណាលើ
ការពិន័យប្រទេសសមាជិកនានាក្នុងខែក្រោយ ប្រសិនបើប្រទេសទាំងនេះមិនចែក
រំលែកអំរែកអំពីការទទួលជនភៀសខ្លួនដែលកំពុងប្រមូលផ្ដុំនៅក្រិកនិងអ៊ីតាលី
នោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ