|
ប៉ូលីសអាល្លឺម៉ង់បង្កើនសន្តិសុខនៅស្ថានីយ៍ Cologne មុននឹងថ្ងៃចូលឆ្នាំថ្មី (រុបថត៖EPA/TTXVN) |
(VOVworld) - នាថ្ងៃទី២៨ ធ្នូ ប្រទេសអឺរ៉ុបជាច្រើនបានបង្កើនវិធានការសន្តិសុខ
ជាពិសេសមុននឹងថ្ងៃចូលឆ្នាំថ្មីសកល ដែលជាពេលវេលាងាយនឹងកើតមានឡើង
ការវាយប្រហារភេរវកម្ម។នៅរុស្ស៊ី មជ្ឈដ្ឋានមន្ត្រីក្រុងម៉ូស្គូបានសំរេចរឹតបន្តឹងសន្តិ
សុខនៅទូទាំងទីក្រុង។ប៉ូលីសជាង១ហ្មឺននាក់ត្រូវបានដាក់ពង្រាយនៅមណ្ឌលផ្សារ
ណូអែលក៏ដូចជាស្ដង់ទំនិញវត្ថុអនុស្សាវរីយ៍នានា។វិធានការធានាសុវត្ថិភាពជា
ច្រើនក៏ត្រូវបានដំណើការនៅតាមទីសាធារណៈផងដែរ។
រីឯនៅអាល្លឺម៉ង់ រដ្ឋអំណាចទីក្រុង Cologne ក៏ជំរុញខ្លាំងវិធានការធានាសន្តិ
សុខមុននឹងថ្ងៃចូលឆ្នាំថ្មីសកល ក្រោយពីការវាយប្រហារនៅក្រុងប៊ែកឡាំងកាល
ពីសប្ដាហ៍ មុនក៏ដូចជាករណីយាយីនារីជាច្រើនក្នុងពិធីបុណ្យឆ្នាំទៅមិញ។រថយន្ត
បំពាក់បំពង់បាញ់ទឹកចំនួន១០គ្រឿងនិងរបាំងប៉េតុងជាច្រើនត្រូវបានរៀបចំឡើង
នៅខាងក្រៅតំបន់រស៊ើបនានា។ទន្ទឹមនឹងនោះ ប្រទេសអឺរ៉ុបដទៃទៀតក៏បានជំរុញ
ខ្លាំងយុទ្ធ នាគារតាមចាប់ខ្លួនភេរវករ៕