ទី្វបអឺរ៉ុបអនុម័តលើវិធានការក្នុងរយៈពេលខ្លីៗដើម្បីដោះស្រាយបំណុលរបស់ក្រិក


ទី្វបអឺរ៉ុបអនុម័តលើវិធានការក្នុងរយៈពេលខ្លីៗដើម្បីដោះស្រាយបំណុលរបស់ក្រិក  - ảnh 1
ទី្វបអឺរ៉ុបអនុម័តលើវិធានការក្នុងរយៈពេលខ្លីៗដើម្បីដោះស្រាយបំណុលរបស់ក្រិក (VNA)

(VOVworld) – នាថ្ងៃទី ៥​​ ធ្នូ បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃប្រទេសទាំង ១៩ ប្រើប្រាស
ប្រាក់រួមអឺរ៉ុប (Eurogroup) បានដំណើរកិច្ចប្រជុំនៅទីក្រុង Brussels (បែលហ្ស៊ីក)
សំដៅអនុម័តលើវិធានការណ៍ក្នុងរយៈពេលខ្លីដើម្បីដោះស្រាយ បំណុលរបស់ក្រិក
ដោយសារលើការផ្តើមគំនិតរបស់យន្តការស្ថិរភាពអឺរ៉ុប (ESM) ។ តាមគំរោង
ដោយមានវិធីសាស្ត្រដែលត្រូវបានអនុម័ត នោះគឺបំណុលរបស់ក្រិកអាចកាត់
បន្ថយរាប់ពាន់លានអឺរ៉ូ ហើយពេលវេលាទូទាត់បំណុលនឹងត្រូវបាន ពន្យាពេល
ដល់ឆ្នាំ ២០៦០។ Eurogroup បានឲ្យដឹងថែមទៀតថា៖ រាល់វិធានការ ដែលត្រូវ
បានអនុវត្តពីខែឧសភាកន្លងមករួមមានកំណែទម្រង់បច្ចេកទេសអំពី
កំរិតការប្រាក់និងពេលវេលាទូទាត់នៃកញ្ចប់បំណុលមួយចំនួនបានជះ
ឥទ្ធិពល វិជ្ជមានចំពោះលទ្ធផភាពធានាបំណុលរបស់ក្រិក។ នាបច្ចុប្បន្ន
បំណុលរបស់ក្រិកបានឡើងដល់កំរិត ១៨០% នៃ GDP ដោយមិនអើពើដល់
កម្មវិធីជួយឧបត្ថម្ភ ហិរញ្ញវត្ថុចំនួន ៣ ជាបន្តបន្ទាប់របស់សហភាបអឺរ៉ុប
និងមូលនិធិរូបីយវត្ថុអន្តរជាតិ ដែលត្រូវបានអនុវត្តពីឆ្នាំ ២០១០ មក៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ