ទិវាផ្លែស្រកានាគវៀតណាមនៅអូស្ត្រាលី

(VOVWORLD) -“ទិវាស្រកានាគវៀតណាមនៅអូស្ត្រាលី” បានប្រព្រឹត្តិទៅនាថ្ងៃទី ៣០ កញ្ញា នៅទីក្រុង Melbourne សំដៅផ្សព្វផ្សាយផ្លែស្រកានាគស្រស់របស់វៀតណាមនៅទីផ្សារអូស្ត្រាលី។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្រោយរយៈពេល មួយសប្តាហ៍បន្ទាប់ពីផ្លែស្រការនាគស្រស់ៗលើកដំបូងបាននាំចូលទៅកាន់អូស្ត្រាលី។
ទិវាផ្លែស្រកានាគវៀតណាមនៅអូស្ត្រាលី - ảnh 1ទិវាផ្លែស្រកានាគវៀតណាមនៅអូស្ត្រាលី 

“ទិវាស្រកានាគវៀតណាមនៅអូស្ត្រាលី” បានប្រព្រឹត្តិទៅនាថ្ងៃទី ៣០ កញ្ញា នៅទីក្រុង Melbourne សំដៅផ្សព្វផ្សាយផ្លែស្រកានាគស្រស់របស់វៀតណាមនៅទីផ្សារអូស្ត្រាលី។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅក្រោយរយៈពេល មួយសប្តាហ៍បន្ទាប់ពីផ្លែស្រការនាគស្រស់ៗលើកដំបូងបាននាំចូលទៅកាន់អូស្ត្រាលី។ អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូស្ត្រាលីលោក Ngo Huong Nam បានឲ្យដឹងថា ការដែលវៀតណាមជាប្រទេសដំបូងនៅលើពិភពលោក ដែលបាននាំចេញផ្លែស្រការនាគទៅកាន់អូស្រ្តាលីនោះ គឺមិនត្រឹមតែជួយឲ្យផ្នែកបន្លែផ្លែឈើរបស់វៀតណាមបង្កើនចំណែកទីផ្សារនាំចេញទៅកាន់ទីផ្សារអូស្ត្រាលីប៉ុណ្ណោះទេ ថែមទាំងជួយឲ្យផ្លែស្រការនាគវៀតណាមបញ្ជាក់ពីគុណភាព ហើយពីនោះមានសមត្ថភាពជំរុញការនាំចេញទៅកាន់ទីផ្សារអភិវឌ្ឍន៍ផ្សេងៗទៀត ដែលមានតម្រូវការខ្ពស់អំពីសុវត្ថិភាពអនាម័យម្ហូបអាហារ និងគ្រប់គ្រងគុណភាព។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា បន្ទាប់ពីនាំចេញផ្លែស្រការនាគទៅកាន់អូស្រ្តាលីនោះ នាពេលខាងមុខវៀតណាមនឹងជំរុញការនាំចេញផ្លែឈើផ្សេងៗទៀតទៅកាន់ទីផ្សារនេះ ដូចជាមៀន ផ្លែPassion និងសាវម៉ាវ ដោយផ្ដល់អាទិភាពនាពេលខាងមុខគឺផ្លែសាវម៉ាវ ដែលជាផ្លែឈើបានដាំនៅពេញរយៈពេលមួយឆ្នាំនៅភាគខាងជើង និងខាងត្បូងវៀតណាម ហើយទីផ្សារអូស្ត្រាលីក៏ពេញចិត្តចំពោះផ្លែឈើនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ