ទិវាពិភពលោកបង្ការប្រឆាំងគ្រាប់បែកមីន ថ្ងៃទី៤ មេសា៖ ដើម្បីពិភពលោកមួយគ្មានគ្រាប់បែកមីន

(VOVWORLD) -នាព្រឹកថ្ងៃទី៣១ មីនា នៅរដ្ឋធានីហាណូយរបស់វៀតណាម បានប្រព្រឹត្តទៅ ពិធីមិទ្ទិញនិងការដើរដង្ហែក្បួន សំដៅជួយជ្រោមជ្រែងទិវាពិភពលោកបង្ការប្រឆាំង គ្រាប់បែកមីនថ្ងៃទី៤ មេសា។
ទិវាពិភពលោកបង្ការប្រឆាំងគ្រាប់បែកមីន ថ្ងៃទី៤ មេសា៖ ដើម្បីពិភពលោកមួយគ្មានគ្រាប់បែកមីន - ảnh 1 សារមន្ទីរមជ្ឈមណ្ឌលបច្ចេកវិទ្យាដោះស្រាយគ្រាប់បែកមីននៅទីក្រុងហាណូយ (រូបថត៖ TTXVN)


នេះជាសកម្មភាពមានអត្ថន័យខាងនយោបាយ សង្គមនិងមនុស្សសាស្ត្រដ៏ជ្រាលជ្រៅ ដែលបង្ហាញនូវបំណងប្រាថ្នាអំពីពិភព លោកមួយប្រកបដោយសន្តិភាព គ្មានគ្រាប់បែកមីន គ្រឿងផ្ទុះ ដើម្បីជីវភាពរស់ នៅសុខសាន្តត្រាណនិងអភិវឌ្ឍន៍របស់ប្រជាជនវៀតណាម។

        ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាមលោក Le Quan បានសង្កត់ធ្ងន់ថា ដើម្បីឆ្ពោះទៅគោលដៅជំនះ ពុះពារដោយចីរភាពនូវស្ថានការណ៍បំពុលដោយគ្រាប់បែកមីន គឺរដ្ឋាភិបាលវៀត ណាមបានយកចិត្តទុកដាក់ពិសេសនិងចេញផ្សាយយន្តការ គោលនយោបាយជា ច្រើន ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីនលើទូទាំងប្រទេស។ រហូតដល់ពេលនេះ ជនរងគ្រោះដោយគ្រាប់បែកមីន១០០% ទទួលបានគោល នយោបាលអនុគ្រោះ ប្រគល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាល ជួយឧបត្ថម្ភស្ដារ នីតិសម្បទា និងរៀនវិជ្ជាជីវៈជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ