ទិវាពិភពលោកបង្ការប្រឆាំងជំងឺមហារីក៖WHO សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការធ្វើរោគវិនិច្ឆ័យ

(VOVworld) - ការធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័សជំងឺមហារីកអាចសង្គ្រោះ
បាននូវជីវិត ហើយបន្ថយចំណាយព្យាបាល ជាពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍
 ជាកន្លែង នានាដែលភាគច្រើនករណីរងជំងឺមហារីកត្រូវបានរកឃើញនៅពេលវេ
លាយឺត ពេក។ក្នុងសាររបស់អង្គការសុខភិបាលពិភពលោក (WHO) ក្នុងឱកាស
ទិវាពិភព លោកបង្ការប្រឆាំងជំងឺមហារីក ថ្ងៃទី៤ កុម្ភៈ WHO បានប្រកាសការណែ
នាំថ្មី ដើម្បីឃោសនាអំពីរោគសញ្ញាខុសគ្នានៃជំងឺមហារីកដើម្បីប្រជាជនអាចត្រូវ
បានព្យាបាលទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាព។វេជ្ជបណ្ឌិត Etienne
Krug អ្នកដឹកនាំផ្នែកគ្រប់គ្រងជំងឺមិនឆ្លងរបស់ WHO ឲ្យដឹងថា តាមរយៈការអនុ
វត្តន៍ ការណែនាំថ្មីៗរបស់ WHO ផ្នែកសុខាភិបាលអាចកែលំអសមត្ថភាពធ្វើរោគ
 វិនិច្ឆ័យជំងឺមហារីកហើយធានាឲ្យអ្នកជំងឺទទួលបានការព្យាបាលទាន់ពេល
វេលា។
តាមតួលេខរបស់ WHO ថា ជារៀងរាល់ឆ្នាំមានមនុស្សចំនួន៨លាន៨សែន
នាក់ ស្លាប់ដោយសារជំងឺមហារីក ភាគច្រើនក្នុងនោះគឺនៅប្រទេសនានាដែលមាន
 ប្រាក់ចំណូលទាបឬមធ្យម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ