ទិវាមនុស្សចាស់អន្តរជាតិ ទី១ តុលា៖ ឆ្ពោះទៅរកភាពស្មើគ្នាសម្រាប់មនុស្សគ្រប់វ័យ

(VOVWORLD) - នាថ្ងៃទី ៣០ ខែកញ្ញានៅទីក្រុងហាណូយ មូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម (UNFPA) បានសហការជាមួយមជ្ឈឹមសមា គមមនុស្សចាស់វៀតណាម និងអគ្គនាយកដ្ឋានចំនួនប្រជាជននិងផែនការគ្រួសារ (នៃក្រសួងសុខាភិបាល) រួមទាំងអង្គការជួយជនចាស់ជរាអន្តរជាតិរៀបចំសិក្ខាសាលា “ឆ្ពោះទៅរកយុត្តិធម៌សម្រាប់មនុស្សគ្រប់វ័យ”។
ទិវាមនុស្សចាស់អន្តរជាតិ ទី១ តុលា៖ ឆ្ពោះទៅរកភាពស្មើគ្នាសម្រាប់មនុស្សគ្រប់វ័យ - ảnh 1

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅ សំដៅអំពាវនាវឱ្យសង្គមមានទស្សនៈសកម្មថែមទៀត ចំពោះមនុស្សចាស់ ដោយបង្វែរបញ្ហាប្រឈមនៃភាពចាស់ជរារបស់ប្រជាជនទៅជាកាលានុវត្តន៍ភាពនិងបង្កើនការយល់ដឹងអំពីសក្ដានុពលនៃសង្គមវ័យចំណាស់ ។

ថ្លែងនៅក្នុងសិក្ខាសាលានេះ អនុប្រធានអចិន្ត្រៃយ៍នៃមជ្ឈឹមសមាគមមនុស្សចាស់ វៀតណាមលោក Dam Huu Dac បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានអត្រាប្រជាជនវ័យចំណាស់លឿនបំផុតនៅអាស៊ី ដោយ រយៈពេលនៃ “ភាពចាស់នៃចំនួនប្រជាជន” ទៅជា “ចំនួនប្រជាជនវ័យចំណាស់” គឺចាប់ពី ១៧ ដល់ ២០ ឆ្នាំ។ ប្រការនេះបង្កើតការលំបាកជាច្រើន ក្នុងការរៀបចំផែន ការគោលនយោបាយ សម្រាប់មនុស្សចាស់។

អញ្ជើញចូលរួមក្នុងពិធី លោកស្រី Naomi Kitahara តំណាងអង្គការ UNFPA ប្រចាំនៅ វៀតណាមបានចែករំលែកថា ភាពចាស់ជរារបស់ប្រជាជនគឺជាប្រធានបទមួយដែលមិនអាចត្រូវបានគេព្រងើយកន្តើយ នៅក្នុងរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ឆ្នាំ ២០៣០ ឡើយ។ ពោលគឺ ភាពចាស់ជរារបស់ប្រជាជនកើតមានឡើង ពុំដោយសារការស្លាប់ឬដោយសារមនុស្សរស់នៅបានយូរទេ គឺដោយសារកម្រិតបង្កើត កូនថយចុះ។ ហេតុដូច្នេះ វៀតណាមចាំបាច់ត្រូវពិចារណាអំពីគំរូសមស្របថ្មី សម្រាប់ភាពចាស់ជរារបស់ប្រជាជននិងកំណើនសេដ្ឋកិច្ច-សង្គម ក៏ដូចជាធានាការសម្របខ្លួនក្នុងសង្គមសម្រាប់មនុស្សចាស់។

ចូលរួមសិក្ខាសាលា “ឆ្ពោះទៅភាពស្មើភាពគ្នាសម្រាប់មនុស្សគ្រប់វ័យ” មានក្រុមតំណាងចំនួន ៣ រួមមាន៖ ក្រុមមានអាយុលើសពី ៦០ ឆ្នាំ;  ៤០ ឆ្នាំនិង ២០ ឆ្នាំ។ មនុស្សបីជំនាន់បានចែករំលែកនិងពិភាក្សាអំពីបទពិសោធន៍ ដែលខ្លួនបានឆ្លងកាត់ រួមទាំងសមិទ្ធិដែលទទួលបានក្នុងដំណើរបញ្ចប់វិសមភាពទាក់ទងនឹងអាយុផង ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ