ទិវារំដោះរដ្ឋធានីហាណូយ

នាថ្ងៃទី ១០ តុលា ជាទិវារំលឹកខូបអនុស្សាវរីយ៍ លើកទី ៥៨ ទិវារំដោះរដ្ឋធានី
ហាណូយ (ថ្ងៃទី ១០តុលា ឆ្នាំ ១៩៥៤- ថ្ងៃទី ១០ តុ ឆន ២០១២) ។ ថ្ងៃទី១០​តុលា  ឆ្នាំ ១៩៥៤ ជារបត់សំខាន់ ដែលគូសសញ្ញាការបរជ័យទាំងស្រុងរបស់របប​អាណានិគមនិយមចាស់ និងជោគជ័យដ៏មហិមារបស់ប្រជាជនវៀតណាម ​ក្នុង ការតស៊ូ ប្រឆាំងពួកអាណានិគមនិយមឈ្លានពាន បើកចេញទំព័រប្រវត្តិសាស្ត្រថ្មី 
របស់រដ្ឋធានីហាណូយ និងសាធារណរដ្ឋ សង្គមនិយមវៀតណាម។ រំលឹកឡើង វិញនូវពេលវេលា មករមដោះរដ្ឋធានី មុននេះ ៥៨ឆ្នាំ ​វរសេនីយឯក Pham Duy Tan អតីតមេបញ្ជាការកងពលធំ ​៣០៨ បាន​អោយដឹងថា៖

          “ ​ពេលដែល​កងវរសេនាធំ រដ្ឋធានីមកដល់ Cau Giay គឺខ្ញុំក្រវីទង់​ជាតិ​​ក្រហម ​ផ្កាយមាស ឈានដល់ Cua Nam និងបឹង​Hoan Kiem។ នៅពេលមកដល់  ជនរួមជាតិ បានមកជូនផ្កា នំ …និងជាពិសេស ខ្ញុំឃើញទង់ជាតិជាច្រើនណាស់ តែ មិនដឹងថា  ប្រជាជនដេរពីកាលណាទេ? យើងខ្ញុំរំជួលចិត្ត ​និងមានមោទនភាពណាស់៕”

ទិវារំដោះរដ្ឋធានីហាណូយ - ảnh 1
ពេលវេលាមករមដោះរដ្ឋធានីមុននេះ៥៨ឆ្នាំ (internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ