ទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ២០១៧ ដោយប្រធានបទ "វិទ្យាសាស្រ្ត - កូនសោសម្រាប់អនាគត"

(VOVWORLD) -ពិធីប្រគល់ពានរង្វាន់ Ta Quang Buu ឆ្នាំ ២០១៧ បានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១៨ ឧសភា នៅទីក្រុងហាណូយ។
ទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ២០១៧ ដោយប្រធានបទ ទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ២០១៧  (http://khoahocphattrien.vn) 

 នេះគឺជាព្រឹត្តិការសំខាន់ស្ថិតនៅក្នុងបណ្ដាព្រឹត្តិការណ៍អបអរសាទរទិវាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម ឆ្នាំ ២០១៧ដោយប្រធានបទ "វិទ្យាសាស្រ្ត - កូនសោសម្រាប់អនាគត"។ពានរង្វាន់ Ta Quang Buu ឆ្នាំនេះត្រូវបានប្រគល់ជូន អ្នកវិទ្យាសាស្ដ្រសាស្រ្តា ២ រូបគឺ សាស្ដ្រសាស្រ្តាចារ្យរង - បណ្ឌិតលោក   Nguyen Sum មកពីសាកលវិទ្យាល័យ Quy Nhon ដោយមានសំណង់គណិតវិទ្យា Nguyen Sum ២០១៥ និងសាស្ត្រាចារ្យ - បណ្ឌិតលោក Phan Thanh Son Nam មកពីសកលវិទ្យាល័យពហុបច្ចេកទេសក្រុងហូជីមិញ ដោយមានសំណង់វិទ្យាសាស្រ្តឆ្នើមស្ដីពីសារធាតុកាតាលិករលើវិស័យគីមីបច្ចេកទេស។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានឲ្យដឹងថា៖

          “បញ្ហាដាក់ចេញគឺត្រូវធ្វើយ៉ាងម៉េចដើម្បីឲ្យចលនានេះនៅតាមសាកលវិទ្យាល័យនានាអាចរីកសាយភាយដល់និស្សិតដែលទើបនឹងបញ្ចប់ការសិក្សា។ ទន្ទឹមនឹងនោះ មានយន្តការស្ដីពីវិទ្យាសាស្រ្តដើម្បីបង្កើតបរិយាកាសជួយឧបត្ថម្ភចាំបាច់សម្រាប់អ្នកវិទ្យាសាស្ត្រដើម្បីគេត្រៀមខ្លួនជាស្រេចសិក្សាស្រាវជ្រវសម្រាប់វិទ្យាសាស្ត្រ និងចាប់ផ្ដើមអាជីព”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ