ទិវាវប្បធម៌កុមារបណ្ដាជនជាតិតំបន់ភាគខាងជើង
(VOVWORLD) - ចូលរួមក្នុងកម្មវិធីនេះមានតំណាងកុមារជាង ២០០ នាក់មកពីខេត្ត ក្រុងនៅតំបន់ភាគខាងជើង ដែលតំណាងឱ្យកុមារនៃបណ្ដាជនជាតិរាប់ម៉ឺននាក់នៅក្នុងតំបន់។
នាយប់ថ្ងៃទី ៣០ កក្កដា នៅ Hoa Binh បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យវប្បធម៌សម្រាប់កុមារបណ្ដាជនជាតិតំបន់ភាគខាងជើងឆ្នាំ ២០២២។ កម្មវិធីប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី ៣០ និងទី ៣១ខែកក្កដា នៅទីក្រុង Hoa Binh ក្រោមប្រធានបទ “កុមារវៀតណាមមានមោទនភាពនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ”។
ចូលរួមក្នុងកម្មវិធីនេះមានតំណាងកុមារជាង ២០០ នាក់មកពីខេត្ត ក្រុងនៅតំបន់ភាគខាងជើង ដែលតំណាងឱ្យកុមារនៃបណ្ដាជនជាតិរាប់ម៉ឺននាក់នៅក្នុងតំបន់។ នៅក្នុងកម្មវិធីនេះ កុមារមកពីក្រុមជនជាតិផ្សេងៗគ្នាមានឱកាសចូលរួមសកម្មភាពប្រាស្រ័យ ស្វែងយល់ពីលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកនៃតំបន់នីមួយៗ តាមរយៈការសម្តែងសិល្បៈជនជាតិភាគតិច ល្បែងកំសាន្តប្រជាប្រិយ ម្ហូបអាហារ និងការតាំងពិពណ៌គំនូររបស់កុមារដោយប្រធានបទ “មោទនភាពចំពោះកុមារនៃបណ្ដាជនជាតិនៅវៀតណាម”។ កម្មវិធីនេះក៏ជាឱកាស ដើម្បីលើកសរសើរដល់កុមារដែលមានស្នាដៃឆ្នើម បង្កលក្ខខណ្ឌឱ្យប្អូនៗបន្តខិតខំប្រឹងប្រែងក្នុងការសិក្សា ហាត់ពត់លត់ដំ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី ពង្រឹងផែនមហាសាមគ្គីជាតិទាំងមូលផងដែរ៕