ទិវាវប្បធម៌កីឡានិងទេសចរណ៍ជនជាតិ Cham ទូទាំងប្រទេសលើកទី៤បានបិទ បញ្ចប់ប្រកបដោយជោគជ័យ
(VOVworld)-បន្ទាប់ពីរយៈពេល៣ថ្ងៃប្រព្រឹត្តទៅសកម្មភាពដ៏សម្បូរបែបនិងពោរ
ពេញទៅដោយអត្តសញ្ញាណជាតិនោះ នាយប់ថ្ងៃទី១៧កក្កដា ទិវាវប្បធម៌កីឡា
និងទេសចរណ៍ជនជាតិ Cham ទូទាំងប្រទេសលើកទី៤នៅខេត្ត Nghe An (ភាគ
កណ្តាលវៀតណាម )បានបិទបញ្ចប់ប្រកបដោយជោគជ័យ។ យោងតាមក្រុម
ប្រឹក្សាមេប្រយោគថា ក្នុងទិវាបុណ្យលើកនេះ ក្រុមសិល្បៈនានានិង សិប្បករ
សិក្បការិនីបានផ្តោតការយកចិត្តទុកដាក់សំខាន់ទៅលើទាំងខ្លឹមសាផងក៏ដូចជា
របៀបសម្តែងផង។ តាមនោះ គុណភាពនៃកម្មវិធីត្រូវបានលើកកំពស់ ជាពិសេស
គឺ របាំ ស្តីពីភាពស្រស់ស្អាតរបស់ជនជាតិ Cham សម្តែងដោយក្រុមសិល្បៈប្រ
ជាប្រិយទីក្រុងហូជីមិញ របាំ ភូមិ Cham ដឹងគុណលោកប្រធានហូជីមិញ ដែល
ទាក់ទាញអារម្មណ៍របស់ទស្សនិកជនជាច្រើនកុះករ។ គណៈចាត់តាំងបានប្រ
គល់ពានរង្វាន់ថ្នាក់ A ចំនួន៣៤ ថ្នាក់ B ចំនួន១៩ និង ថ្នាក់ C ចំនួន១៧សម្រាប់
កម្មវិធីឆ្នើមផងដែរ៕