|
សកម្មភាព១នៃួទិវាបុណ្យ |
(VOVworld)- ទិវាវប្បធម៌កីឡានិងទេសចរណ៍របស់ជនរួមជាតិខ្មែរ Nam Bo លើក
ទី៦ឆ្នាំ២០១៤ បានបិទបញ្ចប់នាយប់ថ្ងៃទី២៩វិច្ឆិកា នៅទីក្រុង VI Thanh ខេត្ត Hau
Giang។ ក្រោមប្រធានបទ “ជនរួមជាតិខ្មែរ Nam Bo សាមគ្គី កសាង និងការពារ
មាតុប្រទេសវៀតណាម ក្នុងរយៈ៣ថ្ងៃកន្លងទៅ ព្រឹត្តការណ៍នេះ បានទាក់ទាញការ
ចូលរួមជាច្រើនកុះកររបស់អតិថិជន។ លោក Vo Van Tanh នាយកមន្ទីវប្បធម៌កីឡា
និងទេសចរណ៍ខេត្ត Hau Giang និងជាអនុប្រធានទិវា បុណ្យនេះបានឲ្យដឹងថា៖
“យើងខ្ញុំបានចាត់តាំងកន្លែងប្រព្រឹត្តទៅសកម្មភាពនៅទីក្រុង Vi Thanh និង បង្កលក្ខណៈងាយស្រួលសម្រាប់កីឡាករ កីឡាការិនីនិងប្រជាជនមានលក្ខណៈ ទស្សនាសកម្មភាពទាំងអស់ក្នុងពិធីបុណ្យនេះ”៕