ទិវាវប្បធម៌បណ្តាជនជាតិភាគកណ្តាលវៀតណាមលើកទី៣ឆ្នាំ២០១៨បានប្រារព្ធជាផ្លូវការ
(VOVWORLD) - មហោស្រពបណ្តាជនជាតិភាគកណ្តាល វៀតណាមលើកទី៣ ឆ្នាំ ២០១៨ បានប្រារព្វនាថ្ងៃទី ២៤ ខែសីហានៅទីក្រុង Tam Ky ខេត្ត Quang Nam ។ ព្រឹត្តិ ការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងវប្បធម៌កីឡា និងទេសចរណ៍ រួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam ។ អញ្ជើញចូលរួមក្នុង ពិធីនេះមានអនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh ។
ការសម្តែងសិល្បៈក្នុងពិធីបើក |
អញ្ជើញថ្លែងមតិក្នុងពិធី លោកស្រី Trinh Thi Thuy អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍និងជាប្រធានគណៈបញ្ជាណែនាំ មហោស្រពបណ្តាជនជាតិភាគកណ្តាលវៀតណាមលើកទី៣ ឆ្នាំ ២០១៨ បានមានប្រសាសន៍ថា: “មកជាមួយមហោ ស្រពលើកនេះ ភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅប្រទេស ត្រូវបានសម្របខ្លួនទៅក្នុងបរិយាកាសវប្បធម៌ចម្រុះពណ៌ដ៏វិសេសវិសាល របស់ជនរួមជាតិជាជនជាតិភាគតិច តាមរយៈការសម្តែងរបស់សល្បៈករ អ្នកគាំទ្រជិត ២.០០ នាក់ មកពីខេត្តចំនួន ១៣។ យើងនឹងបានទស្សនាភាព ស្រស់ស្អាតនៃសំលៀកបំពាក់បែបប្រពៃណី ត្រូវបានសម្របខ្លួនទៅក្នុង លំហពិធី បុណ្យ ដែលទាក់ទងនឹងជីវិតខាងវិញ្ញាណ ជំនឿរបស់ជនជាតិភាគតិច តាម រយៈ ការស្តែងរបស់សិប្បករក្នុងពិធីបុណ្យ ជាពិសេស ទស្សនា ល្បែងប្រជាប្រិយ របស់ប្រ ជាជននៅតំបន់កណ្តាលវៀតណាមតែម្តង”។
មហោស្រពនេះនឹងបានអូសបន្លាយដល់ថ្ងៃទី២៨ខែសីហាឆ្នាំ២០១៨៕