ទិវាវប្បធម៌វៀតណាមនៅក្រុង Rome បានប្រព្រឹត្តទៅយ៉ាងផុលផុស

(VOVworld)-“ ទិវាវប្បធម៌វៀតណាមនៅក្រុង Rome” បានប្រព្រឹត្តទៅនាថ្ងៃទី២៤
មិថុនា នៅសារមន្ទី Mercato di Traiano រដ្ឋធានី Rome របស់អ៊ីតាលី ដោយមាន
កម្មវិធី បង្ហាញម៉ូតរបស់វៀតណាម អ៊ីតាលី និងមហោស្រពម្ហូបអាហារវៀត ណាម។
ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ីតាលី លោក Nguyen Hoang
Long បានអះអាងថា គោលនយោបាយមុនក៏ដូចជាក្រោយរបស់ វៀតណាម គឺបន្ត
ខិតខំប្រឹងប្រែង ដើម្បីរួមជាមួយអ៊ីតាលី នាំទំនាក់ទំនងដៃគូ យុទ្ធសាស្រ្តរវាងប្រ
ទេសទាំងពីរ កាន់តែស៊ីជម្រៅ ជាក់ស្តែង ដើម្បីផលប្រយោជ​ន៍រួមនិងការអភិវឌ្ឍន៍
រួមនៃប្រទេសទាំងពីរ វៀតណាមនិងអ៊ីតាលី តាមនោះ រួម ចំណែកចូលក្នុងការ
រក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ ក្នុងតំបន់នឹងលើពិភព
លោក។

        ទិវាវប្បធម៌វៀតណាមនៅក្រុង Rome ជាព្រឹត្តិការណ៍ក្នុងក្របខ័ណ្ឌកម្មវិធី ទិវាវៀតណាមនៅអ៊ីតាលី ដោយស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលី រួមជាមួយ
រដ្ឋអំពាចក្រុង Rome រៀបចំឡើង​សំដៅផ្សព្វផ្សាយអំពីរូបភាព ទឹកដី មនុស្ស និង វប្បធម៌វៀតណាមទៅកាន់មិត្តភក្តិអ៊ីតាលីនិងបណ្តាប្រទេសផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ