ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការនេសាទ IUU៖ ការនេសាទ IUU បណ្តាល​ឱ្យ​បាត់បង់​ត្រីពី ១១ ទៅ ២៦លានតោន/ឆ្នាំ

(VOVWORLD) - យោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា ប្រតិបត្តិការនេសាទត្រី IUU បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចជាប្រចាំឆ្នាំ ហើយត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ ៥០ ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក។
ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការនេសាទ IUU៖ ការនេសាទ IUU បណ្តាល​ឱ្យ​បាត់បង់​ត្រីពី ១១ ទៅ ២៦លានតោន/ឆ្នាំ - ảnh 1អ្នកនេសាទរីនៅឈូងសមុទ្រ Penobscot រដ្ឋ Maine សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

អស់រយៈពេល ៧ ឆ្នាំ ក្រោយពីមហាសន្និបាតអង្គការសហប្រជាជាតិ បានប្រកាសថា ថ្ងៃទី ៥ មិថុនា ឆ្នាំ ២០១៧ គឺជាទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការនេសាទខុសច្បាប់ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU) ប្រទេស និងដៃគូនានានៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិកបន្តនាំមុខគេក្នុងការងារនេះ។  យោងតាមក្រុមអ្នកសិក្សាស្រាវជ្រាវបានឲ្យដឹងថា ប្រតិបត្តិការនេសាទត្រី IUU បានបណ្តាលឱ្យមានការខាតបង់សេដ្ឋកិច្ចជាប្រចាំឆ្នាំ ហើយត្រូវបានប៉ាន់ប្រមាណថាមានរហូតដល់ ៥០ ពាន់លានដុល្លារអាមេរិកនៅទូទាំងពិភពលោក។ យោងតាមអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ក្នុងចំណោមត្រីចំនួន ៥ ក្បាលដែលបាននេសាទនៅលើពិភពលោកគឺមានត្រី ១ ក្បាលត្រូវបាននេសាទ IUU ដែលបណ្តាលឱ្យបាត់បង់ត្រីពី ១១ ទៅ ២៦ លានតោនក្នុងមួយឆ្នាំ។ អង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រយុទ្ធប្រឆាំង IUU ចំពោះការអភិរក្ស និងការគ្រប់គ្រងធនធានមហាសមុទ្រ ក៏ដូចជាសន្តិសុខស្បៀងអាហារ និងខឿនសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន ជាពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍។

ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ ដែលមិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ (IUU)ក៏រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងគ្រោះធ្វើពលកម្មដោយចាប់បង្ខំ ដោយសារសកម្មភាពនេសាទត្រី IUU តែងតែពឹងផ្អែកលើពលករដែលងាយរងគ្រោះ និងក្រុមប្រជាជនដែលមានស្ថានភាពរស់នៅលំបាកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ