ទេសចរណ៍ក្នុងស្រុករីកចម្រើន ហើយបរិមាណភ្ញៀវទេសចរកក់ទួរ (Tour) ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចាប់ពីថ្ងៃទី ៣០ ខែមេសា ដល់ ថ្ងៃទី ១ ខែឧសភាកាន់តែកើនឡើង
(VOVWORLD) - ក្នុងឱកាសបុណ្យឈប់សម្រាក ថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី១ខែឧសភា នាពេលខាងមុខនេះ យោងតាមក្រុមហ៊ុនធ្វើដំណើរទេសចរណ៍និងទីផ្សារទេសចរណ៍ជាច្រើនកំពុងមានសញ្ញាទើបឡើងវិញាំទាំងភ្ញៀវទេសរាយរង និងភ្ញៀវធ្វើដំណើរទេសចរណ៍ជាក្រុមៗផងដែរ។
ទីក្រុង Da Nang បានត្រៀមខ្លួនរួចជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវត្រឡប់មកវិញក្នុងឱកាសថ្ងៃទី ៣០ ខែមេសា និង ថ្ងៃទី ១ ខែឧសភា។ (រូបថត៖ VOV) |
មានក្រុមហ៊ុនខ្លះៗមានអត្រាកំណើន ២០០% បើប្រៀបធៀបនឹងពេលវេលាមុនបុណ្យតេតផងដែរ។ លោកស្រី Huynh Phan Phuong Hoang អគ្គនាយិការងនៃក្រុមហ៊ុន Vietravel បានឲ្យដឹងថា៖
«ក្នុងឱកាសថ្ងៃទី ៣០ ខែមេសា ឆ្នាំនេះ ក្រុមហ៊ុន Vietravel បានអនុវត្ត«ក្រុមសេវាកម្មរាយរង» មានន័យថាក្រោយពីជំងឺកូវីដ-១៩ អតិថិជនមាននិន្នាការមិនទៅទេសចរណ៍តាមក្រុមធំៗទេ ប៉ុន្តែជាក្រុមដាច់ដោយឡែកពីគ្នា។ លើសពីនេះទៅទៀតអស់រយៈពេល២ឆ្នាំហើយ វៀតណាមមិនទាន់បានបើកដំណើរការទេសចរណ៍អន្តរជាតិទេ ហេតុដូច្នេះក្រុមភ្ញៀវទេសចរដែលធ្លាប់ធ្វើដំណើរទៅក្រៅប្រទេសជារៀងរាល់ឆ្នាំ គេបែរជាជ្រើសរើសក្រុមផលិតផលនិងសេវាកម្មខ្ពស់លំដាប់ផ្កាយ ៥ វិញ។ ក្រុមហ៊ុន Vietravel បានកំណត់ផែនការទុកជាមុននូវក្រុមផលិតផលទាំងនេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន»៕