ទេសចរណ៍ខេត្ត Khanh Hoa ត្រូវបានស្ដារឡើងវិញជាបណ្តើរ ៗ

(VOVWORLD) - ក្នុងខែតុលាឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរស្នាក់នៅតាមខេត្ត Khanh Hoa ទទួលបានជាង ៥១០០០ នាក់។ 
ទេសចរណ៍ខេត្ត Khanh Hoa ត្រូវបានស្ដារឡើងវិញជាបណ្តើរ ៗ - ảnh 1 ឆ្នេរសមុទ្រនៅខេត្ត Khanh Hoa (រូបថត៖ TTXVN)

ក្រោយរយៈពេលជាច្រើនខែធ្លាក់ចុះយ៉ាងខ្លាំងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ នោះ ចាប់ពីខែកញ្ញា មក ផ្នែក ទេសចរណ៍ខេត្ត Khanh Hoa ត្រូវបានស្ដារឡើងវិញជាបណ្តើរ ៗ តាមរយៈវិធានការជំរុញតម្រូវការទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរ។ ក្នុងខែតុលាឆ្នាំ ២០២០ ចំនួនភ្ញៀវទេសចរស្នាក់នៅតាមខេត្តទទួលបានជាង ៥១០០០ នាក់។ កំណើននេះគឺជាសញ្ញាសប្បាយរីករាយអំពីការស្ដារផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ខេត្តឡើងវិញ។ សូមបញ្ជាក់ដែរថា ចាប់ពីពេលនេះដល់ដំណាច់ឆ្នាំខេត្ត Khanh Hoa បានផ្តោតសំខាន់លើការផ្សព្វផ្សាយរូបភាព សេវាកម្មទេសចរណ៍ និងគោលដៅទាក់ទាញរបស់ខេត្តផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ