ទេសចរណ៍ខេត្ត Tuyen Quang - សុវត្ថិភាព គួរឲ្យទាក់ទាញ និងឆ្លងបទពិសោធន៍ពេញលេញ
(VOVWORLD) - នាយប់ថ្ងៃទី ១ ខែមេសានៅឃុំ Thuong Lam ស្រុក Lam Binh ខេត្ត Tuyen Quang បានប្រព្រឹត្តទៅពិធីបើកឆ្នាំទេសចរណ៍២០២២ នៅខេត្ត Tuyen Quang ដោយប្រធានបទ “ទេសចរណ៍ខេត្ត Tuyen Quang - សុវត្ថិភាព គួរឲ្យទាក់ទាញ និងឆ្លងបទពិសោធន៍ពេញលេញ” ។
ពិធីបើកឆ្នាំទេសចរណ៍២០២២ នៅខេត្ត Tuyen Quang ដោយប្រធានបទ “ទេសចរណ៍ខេត្ត Tuyen Quang - សុវត្ថិភាព គួរឲ្យទាក់ទាញ និងឆ្លងបទពិសោធន៍ពេញលេញ” |
ខេត្ត Tuyen Quang ជាទឹកដីដែលមានរមណីដ្ឋានជាច្រើន ជាពិសេសគឺរមណីដ្ឋានជាតិពិសេស Na Hang - Lam Binh; ប្រព័ន្ធអេកូឡូស៊ីចម្រុះជាមួយអំបូរសត្វ និងរុក្ខជាតិដ៏កម្រ ប្រព័ន្ធរូងភ្នំ ល្បាក់ទឹកដ៏ប្លែកៗ និងគួរឱ្យចាប់អារម្មណ៍។ ដោយមានគោលដៅទទួលបានភ្ញៀវទេសចរចំនួន ២,២ លាននាក់ក្នុងឆ្នាំ ២០២២ ខេត្ត Tuyen Quang មានបំណងចង់តភ្ជាប់យ៉ាងជិតស្និទ្ធជាមួយវិនិយោគិន អង្គការ សហគ្រាសទេសចរណ៍នានានៅទូទាំងប្រទេស ដើម្បីណែនាំបណ្ដាគម្រោងសំខាន់ៗ សំដៅទាក់ទាញការវិនិយោគ ផ្សព្វផ្សាយ ទាញយកសក្តានុពល គុណសម្បត្តិអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្ត និងតួរទេសចរណ៍តភ្ជាប់រវាងខេត្ត Tuyen Quang ជាមួយខេត្តផ្សេងទៀត។ ទន្ទឹមនឹងនេះ ខេត្តនឹងបង្កើតផលិតផលទេសចរណ៍ថ្មីគួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរ។
មមដល់នឹងឆ្នាំទេសចរណ៍ ២០២២ Tuyen Quang ភ្ញៀវទេសចរនឹងមានទទួលបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ជាមួយផលិតផលទេសចរណ៍ដ៏វិសេសវិសាលដូចជា៖ ពានរង្វាន់ប្រណាំងទូក Kayak បើកទូលាយ ពិធីបុណ្យលោតភ្លើងរបស់ជនជាតិ Pa Then និងតួរទេសចរណ៍ពិសោធន៍នានាផងដែរ៕