ទេសចរណ៍នៅទីក្រុងហូជីមិញទទួលបានចំណូលប្រមាណ ៣.១០០ពាន់លានដុង ក្នុងឱកាសបុណ្យតេតប្រពៃណី

(VOVWORLD) - ទីផ្សារទេសចរណ៍ទីក្រុងហូជីមិញក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បានកត់ត្រានូវសញ្ញាវិជ្ជមានជាច្រើន។ 

យោងតាមមន្ទីរទេសចរណ៍ទីក្រុង ចាប់ពីថ្ងៃទី ២៩ ខែកត្តិក ដល់ថ្ងៃទី ៦ នៃបុណ្យចូលឆ្នាំថ្មី (ថ្ងៃទី ១-៦ ខែកុម្ភៈ) វិស័យទេសចរណ៍របស់ទីក្រុងសម្រេចបានប្រាក់ចំណូលសរុបប្រហែល ៣.១០០ ពាន់លានដុង។ អង្គភាពធុរកិច្ចទេសចរណ៍នៅទីក្រុងហូជីមិញបានឲ្យដឹងថា បរិមាណភ្ញៀវទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី បានកើនឡើងយ៉ាងខ្លាំង បើធៀបនឹងពីរឆ្នាំមុន។ មិនតែប៉ុណ្ណោះ ភ្ញៀវមកពីតាមខេត្តទៅកាន់ទីក្រុងហូជីមិញ ហើយអ្នកក្រុងដែលធ្វើដំណើរក្នុងអំឡុងពេលបុណ្យតេតក៏មានបរិមាណច្រើនដែរ។ ក្រុមហ៊ុនទេសចរណ៍ភាគច្រើនមានក្រុមភ្ញៀវទេសចរចេញដំណើរពីថ្ងៃទី១ នៃបុណ្យតេត ក្នុងនោះ ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ Vietravel មានជើងហោះហើរ charter ចំនួន ៤ ជើង (ជួលពេញជើង) នាំភ្ញៀវជិត ១០០០ នាក់ពីទីក្រុងហូជីមិញទៅកាន់ Phu Quoc (Kien Giang)។ នៅក្រុមហ៊ុនទេសចរណ៍ Saigontourist ក៏បានបម្រើភ្ញៀវជាង ៦.៨០០ នាក់ក្នុងរយៈពេល ៦ ថ្ងៃនៃបុណ្យតេត ។ លោកស្រី Hoang Thuy Linh នាយករងផ្នែកទីផ្សារនិងទំនាក់ទំនងនៃក្រុមហ៊ុនទេសចរណ៍ Saigontourist បានឲ្យដឹងថា៖  “គោលដៅមកដល់ដូចជា Vung Tau, Da Lat, Sapa (Lao Cai) មានភ្ញៀវទេសចរ ច្រើនជាងគេ។ ការរីកចម្រើននៃទីផ្សារតេតនាពេលថ្មីៗនេះបានបង្កើតការលើកទឹកចិត្ត និងលក្ខខណ្ឌដ៏ល្អសម្រាប់ទីផ្សារទេសចរណ៍នៅរដូវសម្រាក់ថ្ងៃទី ៣០ ខែមេសា និងរដូវក្តៅខាងមុខនេះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ