ទេសចរណ៍ភាគកណ្តាល-Tay Nguyen ឆ្ពោះទៅចំណាត់ថ្នាក់ពាណិជ្ជសញ្ញា
(VOVWORLD) -នាថ្ងៃទី១០មិថុនា នៅទីក្រុង Tam Ky ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ វៀតណាម បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Quang Nam រៀបចំវេទិកាទេសចរណ៍ភាគកណ្តាល- Tay Nguyen ។
ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV) |
ក្រោមប្រធានបទ “ទេសចរណ៍ភាគកណ្តាល Tay Nguyen ឆ្ពោះទៅចំណាត់ថ្នាក់ពាណិជ្ជសញ្ញា” វេទិកាលើកនេះជាសកម្មភាពសំខាន់មួយក្នុងក្របខ័ណ្ឌនៃមហោស្រពបេតិកភ័ណ្ឌ Quang Nam លើកទី៦ឆ្នាំ២០១៧។
អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam បានសង្កត់ធ្ងន់ថា តំបន់នានាគប្បីមានសកម្មភាពរួម ដើម្បីវិស័យទេស ចរណ៍ក្លាយទៅជាវិស័យមុខព្រួញជាក់ស្តែង។ ទន្ទឹមជាមួយ គ្នានឹងជំនួយឧបត្ថម្ភពីថវិការដ្ឋ តំបន់នានាក៏គប្បីប្រមូលផ្តុំប្រភពកម្លាំងពលំ ក្នុងនោះ ប្រភពកម្លាំងពីសហគ្រាសឯកជនត្រូវធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធ ភាព៕