ទេសចរណ៍វៀតណាមក្ដាប់យកឱកាសដើម្បីអភិវឌ្ឍ

(VOVWORLD) - ប្រសិនបើក្ដាប់យកបាននូវនិន្នាការទេសចរណ៍ថ្មី វៀតណាមនឹងមានឱកាសដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយវ៉ាដាច់ប្រទេសផ្សេងៗទៀតក្នុងតំបន់ ដើម្បីដណ្ដើមយកទីផ្សារធំជាងនៅលើផែនទីទេសចរណ៍ពិភពលោក។ 
ទេសចរណ៍វៀតណាមក្ដាប់យកឱកាសដើម្បីអភិវឌ្ឍ - ảnh 1ឆ្នេរសមុទ្រ Mui Ne ខេត្ត Binh Thuan។ (រូបថត៖ TTXVN) 

តាមបណ្ដាអ្នកជំនាញបានចាត់ទុកថា ការធ្វើដំណើរទេសចរណ៍នឹងក្លាយទៅជាតម្រូវការដ៏សំខាន់របស់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់លើទូទាំងពិភពលោក ក្រោយពីរយៈពេលវែងមួយត្រូវដាក់កំហិតដោយសារជម្ងឺ Covid-19។ ប្រសិនបើក្ដាប់យកបាននូវនិន្នាការទេសចរណ៍ថ្មី វៀតណាមនឹងមានឱកាសដើម្បីអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយវ៉ាដាច់ប្រទេសផ្សេងៗទៀតក្នុងតំបន់ ដើម្បីដណ្ដើមយកទីផ្សារធំជាងនៅលើផែនទីទេសចរណ៍ពិភពលោក។ លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា នាបច្ចុប្បន្ន ផ្នែកទេសចរណ៍វៀតណាមកំពុងជំរុញយ៉ាងខ្លាំងក្លានូវការឃោសនា ផ្សព្វផ្សាយអំពីសមិទ្ធផលនានាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 នៅវៀតណាម តាមនោះអះអាងថា វៀតណាមបន្តជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពនិងគួរឲ្យជឿទុកចិត្តក្នុងតំបន់។ ទន្ទឹមនេះ ផ្នែកទេសចរណ៍ក៏បានជំរុញសកម្មភាពម៉ាឃិតធីងឌីជីថលផងដែរដូចជា៖ ដាក់ឲ្យដំណើរការយុទ្ធនាការ “Explore Vietnam at home Today, Visit Someday” (រកឃើញវៀតណាមនៅផ្ទះថ្ងៃនេះ មកទស្សនាថ្ងៃក្រោយ) រៀបចំការប្រឡងរូបថត វីដេអូឃ្លីបផ្សព្វផ្សាយទេសចរណ៍វៀតណាម រៀបចំសកម្មភាពលេងកំសាន្តតានអនឡាញដោយផ្សាភ្ជាប់នឹងវប្បធម៌វៀតណាម ឬធ្វើដំណើរទេសចរណ៍ដោយបច្ចេកវិទ្យាការពិតនិម្មិត ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ