ទិសដៅថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង Wallonie-Bruxelles

ទិសដៅថ្មីក្នុងទំនាក់ទំនងសហប្រតិបតិ្តការរវាងវៀតណាមនិង Wallonie-Bruxelles - ảnh 1
រដ្ឋមន្ត្រីនិងជាអភិបាលរដ្ឋាភិបាលសហគមន៍ជនប៊ែលហ្សិកប្រើប្រាស់ភាសាបារាំងលោក Rudy Demotte ជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោកស្រី Nguyen Thi Kim Tien

(VOVworld) - ទទួលសេចក្ដីអញ្ជើញរបស់ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការ
បរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីនិងជាអភិបាលរដ្ឋាភិបាលសហ
គមន៍ជនប៊ែលហ្សិកប្រើប្រាស់ភាសាបារាំងលោក Rudy Demotte បានដឹកនាំគណៈ
ប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧
កញ្ញា ក្នុងឱកាសរំលឹកខួបលើកទី២០ទិវាបង្កើតក្រុមបេសកកម្ម Wallonie-Bruxelles
 ប្រចាំនៅវៀតណាម។នៅសន្និសីទកាសែតនាថ្ងៃទី១៤ កញ្ញា អភិបាលលោក
Rudy Demotte បានឲ្យដឹងថា សមិទ្ធិផលសហប្រតិបតិ្តការដែល ក្រុមបេសកកម្ម​
Wallonie-Bruxelles ប្រចាំនៅវៀតណាមទទួលបានក្នុងអំឡុង២០ឆ្នាំកន្លងទៅគឺធំធេង
ណាស់ ក្នុងនោះមានការបោះជំហានគួរឲ្យកត់សម្គាល់លើវិស័យសេដ្ឋកិច្ច។
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ លោក Rudy Demotte គ្រោងនឹងជួប
សន្ទនា ជាមួយថ្នាក់ដឹកនាំក្រសួង ខេតក្រុងជាច្រើនរបស់វៀតណាម ក៏ដូចជាជួប
ប្រាស្រ័យជាមួយនិស្សិតនៃមហាវិទ្យាល័យមួយចំនួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ