ទីស្នាក់ការរដ្ឋាភិបាលថៃត្រូវបានហ៊ុំព័ទ្ធ
|
ទីស្នាក់ការរដ្ឋាភិបាលថៃត្រូវបានហ៊ុំព័ទ្ធ (Image: VOV) |
(VOVworld) – នាថ្ងៃទី ១៨ កុម្ភៈ បណ្ដាកំលាំងមានសមត្តកិច្ចថៃបានចាប់ផ្តើម ប្រមូលផ្តុំឡើងវិញនៅទីកន្លែងចំនួន៥ដែលត្រូវបានបាតុករទន្ទ្រានកាន់កាប់
ខុសច្បាប់ នៅរាជធានីបាងកក។ នាយកមជ្ឈមណ្ឌលរក្សាសន្តិភាពនិងសណ្ដាប់
ធ្នាប់ថៃ លោក Chaloem Yubumrung បានឲ្យដឹងថា៖ នេះមិនជាយុទ្ធនាការរំសាយការ
ធ្វើបាតុកម្មទេ គឺជាការប្រមូលមកឡើងវិញនូវបណ្ដាទីកន្លែងដែលបាតុករដោយ ល្មើសច្បាប់បំរាមគោចរ។ ជាពិសេស នាថ្ងៃទី ១៧ កុម្ភៈ នៅទីស្នាក់ការរដ្ឋាភិបាល
ថៃ មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល លោក Suthep Thaugsuban បានមានកាយ
វិការដាក់ពង្រាយបន្ថែមកំលាំងសំដៅរារាំងផែនការសកម្មភាពរបស់រដ្ឋាភិបាល។
លោក Suthep ក៏បានប្រកាសផែនការ បញ្ជូនបាតុករចំនួន ២ ពាន់នាក់ទៀតសំដៅ
ហ៊ុំព័ទ្ធវិមានរដ្ឋាភិបាលនាថ្ងៃទី ១៨ កុម្ភៈ។ ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នា
ព្រឹកថ្ងៃទី ១៨ កុម្ភៈ ប៉ូលីសថៃបាន ចាប់ខ្លួនមេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាល
មួយនាក់ លោក Rawee Mashmadol និងបាតុកចំនួន ១ រយនាក់ក្នុងយុទ្ធនាការ
ដណ្តើមការត្រួតពិនិត្យទីកន្លែងបាតុកម្ម ឡើងវិញនៅរាជធានីបាងកក៕