ទេសាភិបាលជាតិ លោក Le Minh Hung ឆ្លើយសំនួរសួរដេញដោលរបស់សមាជិកសភា
(VOVWORLD) -បន្តសម័យសួរដេញដោលនិងឆ្លើយសំនួរសួរដេញដោលរបស់សមាជិក សមាជិកាសភា នារសៀលថ្ងៃទី១៦វិច្ឆិកា នៅទីក្រុងហាណូយ ទេសាភិបាល ធនាគាជាតិ លោក Le Minh Hung បានធ្វើការឆ្លើយសំនួររបស់សមាជិក សមាជិកាសភា។ ស្តីពីបញ្ហាកំណើនឥណទាន បម្រើកំណើនសេដ្ឋកិច្ច លោក Le Minh Hung បានឲ្យដឹងថា៖
ទេសាភិបាលធនាគារជាតិវៀតណាម លោក Le Minh Hung ឆ្លើយសំណួរសួរដេញដោលរបស់សមាជិក សមាជិកាសភា
(រូបថតៈ TTXVN)
|
“យើងខ្ញុំកសាងសេណារីយូសម្រាប់ឆ្នាំ២០១៧ ជាឥណទានកំណើននៅក្នុង កម្រិត១៨% និងបានកែសម្រួលតាមបម្រែបម្រួលម៉ាក្រូសេដ្ឋកិច្ចនិងខឿនសេដ្ឋ កិច្ច។ បច្ចុប្បន្ននេះ ទស្សនៈដឹកនាំរបស់រដ្ឋាភិបាលនិងធនាគាជាតិសម្រាប់ឥណ ទាន គឺឥណទានត្រូវដើរទន្ទឹមជាមួយការធានាគុណភាពនិងប្រសិទ្ធភាពឥណទាន។ ”
ស្តីពីឥណទានសម្រាប់ផ្នែកកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មស្អាត លោក Le Minh Hung បានអះអាងថា បានឆ្លើយតបនឹងតម្រូវការវិនិយោគប្រភពទុនរយៈ មធ្យមនិងយូរអង្វែង។ ស្តីពីដំណោះស្រាយរៀបចំឡើងវិញអង្គការឥណទាន ដោះស្រាយបំណុលខូច និងកាត់បន្ថយការប្រាក់កម្ចី លោក Le Minh Hung បានឲ្យដឹងថា៖
“ប្រមូលផ្តុំសម្រេចក្របខ័ណ្ឌច្បាប់និងបទបញ្ញត្តិដើម្បីធានាសកម្ម ភាពរបស់ ធនគារសុវត្ថិភាពនិងនិរន្តរភាព ក្នុងនោះ បានដាក់ជូនរដ្ឋសភា នៃបណ្តាអង្គការឥណទាន (ធ្វើវិសោធនកម្ម) នៅក្នុងកិច្ចប្រជុំនេះ។ ទស្សនៈរបស់រដ្ឋាភិបាល ធនាគាជាតិគឺស្វិតស្វាញនឹងគោលដៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងរក្សាបានអតិផរណាក្នុងកម្រិតទាប។ នេះជាមូលដ្ឋានចាំបាច់សម្រាប់កាត់បន្ថយការប្រាក់កម្ចី”៕