ទស្សនាវដ្តីគុយបាចុះផ្សាយបន្ថែមប្រធានបទអំពីលោកប្រធានហូជីមិញ

ទស្សនាវដ្តីគុយបាចុះផ្សាយបន្ថែមប្រធានបទអំពីលោកប្រធានហូជីមិញ - ảnh 1
លោកប្រធានហូជីមិញ សំណះសំណាលជាមួយតំណាងយុវជន
ស្មគ្រចិត្តនាខែមក្ករាឆ្នាំ១៩៦៧ (រូបថតៈ TTXVN)


(VOVworld)- ទស្សនាវដ្តី បូកសរុបអាមេរិកឡាទីននិងពិភពទី៣ របស់គុយបា នាពេលថ្មីៗនេះបានបោះពុម្ភផ្សាយបន្ថែមប្រធានបទពិសេសលេខ៥ ដែលក្នុង
នោះ មានទំព័រចំនួន១២ស្តីពីលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកខួបលើក
ទី១២៥ នៃទិវាកំណើតរបស់លោក (ថ្ងៃទី១៩ឧសភា ១៨៩០-ថ្ងៃទី១៩ឧសភា
២០១៥)។ ដោយប្រធានបទ “លោកហូជីមិញ កវីដែលយកឈ្នះចក្រពត្តិចំនួន
៣” និងប្រមូល ផ្តុំអ្នកនិពន្ធជើងចាស់របស់គុយបាជាច្រើននាក់ដែលមានអនុ
ស្សាវរីយ៍ជាមួយ វៀតណាម ទស្សនាវដ្តីនេះបានបង្ហាញទស្សនៈ និងរាល់ការ
សម្រេចចិត្តដ៏ឈ្លាស វៃរបស់លោកប្រធានហូជីមិញ ជួយបដិវត្តវៀតណាម
ឆ្លងកាត់រាល់ការលំបាក បង្កើតឡើងអព្ភូតហេតុសម័យកាលដ៏អស្ចារ្យ ទទួល
ឯកភាព សេរីភាព ឯកភាព ប្រទេសជាតិ ហើយនៅរក្សាបានតម្លៃរហូតដល់
បច្ចុប្បន្ន។

        ទស្សនាវដ្តីនេះ ក៏បា​នចុះផ្សាយទាំងស្រុង មតកសាសន៍របស់លោក
ប្រធានហូជីមិញ ក្នុងនោះ មានបទកំណាព្យចំនួន៦ ក្នុងឈុត “ទិនានុលេខន៍ក្នុង
ពន្ធនាគារ” ត្រូវបានបកប្រែជាភាសាអេស្ប៉ាញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ