ទាហានឥណ្ឌា និងចិន ប៉ះទង្គិចគ្នាម្តងទៀតនៅព្រំដែន
(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាកាលពីថ្ងៃទី១២ ខែធ្នូ បានរាយការណ៍ថា ការប៉ះទង្គិចគ្នាបានកើតឡើងម្តងទៀត រវាងទាហានឥណ្ឌា និងទាហានចិន នៅរដ្ឋ Arunachal Pradesh ភាគឦសាន កាលពីថ្ងៃទី ៩ ខែធ្នូ។
ទាហានឥណ្ឌា ធ្វើល្បាតនៅតំបន់ព្រំដែន ក្នុងរដ្ឋ Arunachal Pradesh។ (រូបថត៖ ANI) |
ឧប្បតិហេតុនេះ បានធ្វើឱ្យ "ទាហាន" ជាច្រើននាក់ទាំងសងខាងរងរបួសស្រាល។ ទោះជាយ៉ាងណាក៏ដោយ កងទ័ពនៃប្រទេសទាំងពីរបានចាកចេញពីតំបន់ប៉ះទង្គិចយ៉ាងឆាប់រហ័ស។
តាមព័ត៌មាននានាបានឲ្យដឹងថា នៅថ្ងៃទី ៩ ខែធ្នូ ទាហាននៃកងទ័ពរំដោះប្រជាជនចិន (PLA) បានទៅកាន់តំបន់ជិតខ្សែបន្ទាត់គ្រប់គ្រងជាក់ស្តែង (LAC) នៅក្នុងស្រុក Tawang រដ្ឋ Arunachal Pradesh ប្រទេសឥណ្ឌា។ ភាគីចិនមានទាហានប្រមាណ៣០០នាក់ ត្រៀមខ្លួនយ៉ាងម៉ត់ចត់។ ក្រោយមក កងទ័ពឥណ្ឌាត្រូវបានគេចាត់ទុកថា បានបញ្ជូនកម្លាំងទៅទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ និងតឹងរឹង។ ការប៉ះទង្គិចគ្នាបានផ្ទុះឡើង ប៉ុន្តែទាហានទាំងសងខាងបានដកចេញយ៉ាងឆាប់រហ័ស។ បន្ទាប់ពីឧប្បតិហេតុនេះ មេបញ្ជាការកងទ័ពឥណ្ឌាក្នុងតំបន់បានជួបជាមួយសមភាគីចិន ដើម្បីពិភាក្សាអំពីឧប្បត្តិហេតុនេះដោយឈរលើស្មារតីនៃយន្តការដែលមានស្រាប់ ដើម្បីស្តារឡើងវិញសន្តិភាព និងសណ្តាប់ធ្នាប់នៅតាមព្រំដែន៕