ទំហំពាណិជ្ជកម្មចិន - អាមេរិកបានធ្លាក់ចុះក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៩

(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ខែតុលា អគ្គនាយកដ្ឋានគយចិនបានប្រកាសពីតួរលេខ    សំខាន់ៗនៃសេដ្ឋកិច្ចបរទេសរបស់ចិនក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៩ ដែលក្នុងនោះ ពាណិជ្ជកម្មចិន - អាមេរិកនៅតែជាទិន្នន័យដែលទាក់ទាញការយកចិត្តទុកដាក់ពិសេសពីមតិសាធារណជន ។
ទំហំពាណិជ្ជកម្មចិន - អាមេរិកបានធ្លាក់ចុះក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០១៩ - ảnh 1 លោក Li Kui Wen ប្រធាននាយកដ្ឋានស្ថិតិនិងវិភាគនៃអគ្គនាយកដ្ឋានគយចិន (រូបថត៖ vov.vn)

នៅក្នុងសន្និសីទកាសែត លោក Li Kui Wen ប្រធាននាយកដ្ឋានស្ថិតិនិងវិភាគនៃអគ្គនាយកដ្ឋានគយចិន បានមានប្រសាសន៍ថានៅក្នុងបរិបទកំណើនពាណិជ្ជកម្មអន្តរជាតិចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ នៅតែបន្តធ្លាក់ចុះហលើយស្ថានភាពនាំចូលនិងនាំចេញរបស់ប្រទេសចិនក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ នៅតែធានាបាននូវកំណើនស្ថិរភាព។ យោងតាមលោក Li Kui Wen បានឲ្យដឹងទៀតថាទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងអាមេរិកមានការថយចុះយ៉ាងខ្លាំងបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានត្រឹមតែ ២៧៥ ពាន់លានយន់ (ស្មើនឹង ៣៩ ពាន់លានដុល្លារអាម៉េរិក) ដែលធ្លាក់ចុះ ១០,៣%)។ ក៏ប៉ុន្តែប្រទេសចិនបានបង្វែរយ៉ាងខ្លាំងនៅពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសនេះនិងដៃគូនាំមុខចំនួនពីរគឺជាសហភាពអឺរ៉ុបនិងអាស៊ានបានសុទ្ទតែកើនឡើងយ៉ាងខ្លាំងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ