ទំហំពាណិជ្ជកម្មនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឈានដល់ ៥៤ ពាន់លានដុល្លារនៅឆ្នាំនេះ

(VOVWORLD) -  ជាមួយនឹងលទ្ធផលសម្រេចបានក្នុងរយៈពេល ៦ ខែកន្លងមក ទំហំពាណិជ្ជកម្មនៃការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃវិស័យកសិកម្មទាំងមូលនៅឆ្នាំនេះ នឹង ឈានដល់ ៥៤ ពាន់លានដុល្លារអាមេរិក។ 
ទំហំពាណិជ្ជកម្មនាំចេញកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងឈានដល់ ៥៤ ពាន់លានដុល្លារនៅឆ្នាំនេះ - ảnh 1ទិដ្ឋភាពទូទៅនៃសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី២ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (រូបថត៖ Minh Long/VOV)

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Phung Duc Tien ក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ២ របស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទៅនាថ្ងៃទី២៨ ខែមិថុនា នៅទីក្រុងហាណូយ។

លោកអនុរដ្ឋមន្ត្រី Phung Duc Tien បានចាត់ទុកថា វិស័យកសិកម្មកំពុងរក្សាបាននូវអត្រាកំណើនខ្ពស់គួរសម បញ្ជាក់តួនាទីជាសរសរស្តម្ភរបស់ខ្លួនក្នុងសេដ្ឋកិច្ច; ផលិតភាព និងទិន្នផលនៃផលិតផលសំខាន់ៗជាច្រើនបានកើនឡើង ធានាការផ្គត់ផ្គង់ស្បៀងអាហារ និងទំនិញសំខាន់ៗ ដែលរួមចំណែកយ៉ាងសំខាន់ដល់កំណើន GDP របស់ប្រទេសជាតិ។

ទោះបីជាមានការលំបាកជាច្រើនក៏ដោយ ក៏ទីផ្សារប្រើប្រាស់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបន្តរក្សាសន្ទុះកំណើនខ្ពស់។ ការនាំចេញសរុបនៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ សម្រេចបាន ២៩,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនោះ ចំណូលនាំចូលសរុបនៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រមាណ ២០,៩២ ពាន់លានដុល្លារ។ ដូច្នេះអតិរេកពាណិជ្ជកម្មរបស់ផ្នែកទាំងមូលប្រហែល ៨,២៨ ពាន់លានដុល្លារអាមេរិក។ អំពីទីផ្សារនាំចេញ សហរដ្ឋអាមេរិក ចិន និងជប៉ុន បន្តជាទីផ្សារនាំចេញធំបំផុតទាំងបីសម្រាប់ផលិតផលកសិកម្ម ព្រៃឈើ និងនេសាទរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ