ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់វៀតណាមនឹងកើនលើសពី ៥០០ ពាន់លានដុល្លារអាមេរិក

(VOVWORLD) - នៅក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម នារសៀលថ្ងៃទី ១២ ខែធ្នូនៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Thang Hai បានឲ្យដឹងថាទំហំពាណិជ្ជកម្មនាំចេញ - នាំចូលសរុបក្នុងរយៈពេល ១១ ខែកន្លងមក បានកើនឡើងដល់ជាង ៤៧០ ពាន់លានដុល្លារអាមេរិក ។ជាមួយនឹងការរីកចម្រើននាពេលបច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មនាំចេញ - នាំចូលសរុបរបស់វៀតណាមទំនងជានឹងកើនលើសពី ៥០០ ពាន់លានដុល្លារ    អាមេរិកនៅចុងខែធ្នូ ឆ្នាំ ២០១៩ ផងដែរ។
ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់វៀតណាមនឹងកើនលើសពី ៥០០ ពាន់លានដុល្លារអាមេរិក - ảnh 1  អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Do Thang Hai  (រូបថត៖ chinhphu.vn)

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មបានខិតខំប្រឹងប្រែងអនុវត្តការងារចាំបាច់ដើម្បីអនុវត្តកិច្ចព្រមព្រៀងនិងជួយគាំទ្រដល់សហគ្រាសនានាក្នុងការទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដូចជាការអនុវត្តច្បាប់ជាក់ស្តែងលើរាល់ការសន្យា ការផ្សព្វផ្សាយអំពីដំណើរការសមាហរណកម្មនិងការពន្យល់អំពីការសន្យានានាជាដើម។ នៅឆ្នាំ ២០២០ ខាងមុខនេះ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងផ្តោតសំខាន់ទៅលើការប្រមូលប្រភពកម្លាំងនានា ព្រមទាំងអនុវត្តដំណោះស្រាយយ៉ាងសកម្មដើម្បីខិតខំប្រឹងប្រែងសម្រេចបាននូវគោលដៅដែលរដ្ឋសភាប្រគល់ជូនពោលគឺកំណើននាំចេញសម្រេចឲ្យបានពី ៧ ទៅ ៨% ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ