ទំហំពាណិជ្ជកម្មរវាងចិននិងអនុតំបន់មេគង្គ​ឆ្នាំ​២០២២ បាន​កើនឡើងយ៉ាងខ្លាំង​ក្លា​

(VOVWORLD) - ទំហំពាណិជ្ជកម្មរវាងចិន និងបណ្តាប្រទេសនៅតាមដងទន្លេមេគង្គសម្រេចបានកំណើនប្រកបដោយចីរភាពក្នុងឆ្នាំ២០២២ បើទោះបីជាជំងឺកូវីដ-១៩ និងសេដ្ឋកិច្ចពិភពលោកមានកំណើនយឺតយ៉ាវក៏ដោយ។ 
ទំហំពាណិជ្ជកម្មរវាងចិននិងអនុតំបន់មេគង្គ​ឆ្នាំ​២០២២ បាន​កើនឡើងយ៉ាងខ្លាំង​ក្លា​ - ảnh 1អាជីវករថៃលក់ផ្លែឈើនៅផ្សារលក់ដុំក្នុងទីក្រុងបាងកក ប្រទេសថៃ។ (រូបថត៖ Huy Tien/TTXVN)

យោងតាមសារព័ត៌មានចិន  Xinhua ទំហំពាណិជ្ជកម្មរវាងចិន និងកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម កាលពីឆ្នាំមុន សម្រេចបានជាង ៤១៦ ពាន់លានដុល្លារអាមេរិក កើនឡើង ៥% បើប្រៀបធៀបនឹងឆ្នាំ ២០២១។ ទិន្នន័យខាងលើត្រូវបានប្រកាសនៅក្នុងពិធីបើកសប្តាហ៍សហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ ២០២៣ (LMC) ដែលបានប្រព្រឹត្តទៅនៅទីក្រុងគុនមីង (ចិន) នៅថ្ងៃទី ២៣ ខែមីនា។

ឆ្នាំ ២០២៣ គឺជាខួបលើកទី ៧ នៃការបង្កើតសប្តាហ៍សហប្រតិបត្តិការមេគង្គ-ឡានឆាង។ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង គឺជាវេទិកាសហប្រតិបត្តិការអនុតំបន់តាមគំរូថ្មី ដែលផ្តួចផ្តើមនិងកសាងដោយប្រទេសចិនរួមជាមួយប្រទេសចំនួន៥ នៅតាមដងទន្លេមេគង្គ សំដៅធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាអ្នកជិតខាងល្អរវាងប្រទេសទាំង៦។ យន្តការនេះបានក្លាយជាគំរូសហប្រតិបត្តិការពិសេសក្នុងតំបន់និងបន្តបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍក្នុងតំបន់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃអនុតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ