ធនាគារកណ្តាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ០,២៥ ពិន្ទុបន្ថែម

(VOVWORLD) - រាល់ការវិវឌ្ឍនាពេលថ្មីៗនេះរបស់ធនាគារ "អាចនាំឱ្យមានលក្ខខ័ណ្ឌឥណទានកាន់តែតឹងរ៉ឹងជាងចំពោះក្រុមគ្រួសារ និងសហគ្រាស ហើយជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច ជ្រើសរើសបុគ្គលិក និងអតិផរណា”។
ធនាគារកណ្តាលសហរដ្ឋអាមេរិកដំឡើងអត្រាការប្រាក់ ០,២៥ ពិន្ទុបន្ថែម - ảnh 1ធនាគារកណ្តាលសហរដ្ឋអាមេរិក (FED) (រូបថត៖ VNA)

នាថ្ងៃទី ២២ មិនា ធនាគារកណ្តាលសហរដ្ឋអាមេរិក (FED) បានដំឡើងអត្រា ការប្រាក់កម្ចីតាមការរំពឹងទុក ០,២៥ ពិន្ទុ បង្កើនអត្រាការប្រាក់ដល់ចន្លោះពី ៤,៧៥% ទៅ ៥% ។ នេះជាលើកទី ៩ ហើយ ដែល FED បានដំឡើងអត្រាការប្រាក់ក្នុងរយៈពេល ១ ឆ្នាំកន្លងទៅ។ ក្នុងសេចក្តីប្រកាសមួយ FED បានឲ្យដឹងថា រាល់ការវិវឌ្ឍនាពេលថ្មីៗនេះរបស់ធនាគារ "អាចនាំឱ្យមានលក្ខខ័ណ្ឌឥណទានកាន់តែតឹងរ៉ឹងជាងចំពោះក្រុមគ្រួសារ និងសហគ្រាស ហើយជះឥទ្ធិពលដល់សកម្មភាពសេដ្ឋកិច្ច ជ្រើសរើសបុគ្គលិក និងអតិផរណា”។ យោងតាមការវាយតម្លៃរបស់ FED បានឲ្យដឹងថា អត្រាការប្រាក់គោលនយោបាយរបស់សហរដ្ឋអាមេរិកនឹងនៅកម្រិត ៥,១% នាចុងឆ្នាំនេះ។  នៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីការសម្រេចដំឡើងអត្រាការប្រាក់ លោក Jerome Powell ប្រធាន FED បានបញ្ជាក់ថា ប្រព័ន្ធធនាគាររបស់សហរដ្ឋអាមេរិកនៅតែស្អាតស្អំ ប្រកបដោយភាពបត់បែន ហើយ FED ត្រៀមខ្លួនជាស្រេចប្រើប្រាស់ឧបករណ៍ទាំងអស់របស់ខ្លួនដើម្បីរក្សាសុវត្ថិភាព។ លោកក៏បានបើកចំហអំពីលទ្ធភាពដំឡើងអត្រាការប្រាក់បន្ថែមទៀតផងដែរ។

នាថ្ងៃទី ២២ មីនា ដដែល ទីកន្លែងប្រតិបត្តិនៅទីផ្សារហិរញ្ញវត្ថុ Wall Street មានប្រតិកម្មខុសពីគ្នា ក្រោយពីសេចក្ដីសម្រេចរបស់ FED។ មូលបត្រសំខាន់ៗសុទ្ធតែធ្លាក់ពន្ទុផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ