ធនាគារជាតិវៀតណាមនឹងរក្សាស្ថិរភាពតំលៃដុល្លារអាមេរិក
|
ធនាគារជាតិវៀតណាមនឹងរក្សាស្ថិរភាពតំលៃដុល្លារអាមេរិក |
(VOV)_ធនាគារជាតិវៀតណាមនឹងរក្សាស្ថិរភាពអត្រាប្តូរប្រាក់ដុងវៀតណាម
និងដុល្លារអាមេរិកនាបច្ចុប្បន្ន។ នេះគឺជាព័ត៍មាន ដែលបានថ្នាក់ដឹកនាំធនាគារជាតិ
អះអាងនៅក្នុងសន្និសីទកាសែត នារសៀលថ្ងៃទី២៥ មិនា នៅទីក្រុងហាណូយ។
ទេសាភិបាលរង ធនាគារជាតិវៀតណាម លោកស្រី Nguyen Thi Hong បានអោយ
ដឹងថា៖ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ នៅលើទីផ្សាររូបិយប័ណ្ណបរទេស អត្រាប្រាក់ដុល្លារ
អាមេរិកមានការកើនឡើងខ្លាំងដោយសារការឡើងថ្លៃលើទីផ្សារពិភពលោក។
លោកស្រី Nguyen Thi Hong បានអះអាងថា៖
“ ធនាគារជាតិនឹងគ្រប់គ្រងអត្រាប្តូរប្រាក់ប្រកបដោយស្ថិរភាព។ ធនាគារជាតិ
នឹងពិនិត្យមើលលើគ្រប់ជ្រុងជ្រោយ និងរក្សាស្ថិរភាពអត្រាការប្រាក់ និងទីផ្សាររូបីយ
ប័ណ្ណ ហើយអនុវត្តបណ្ដាវិធានការចាំបាច់ ដើម្បីស្ថិរភាពទីផ្សារ៕”