ធនាគារពិភពលោកជួយវៀតណាមជួសជូលនិងលើកកំពស់សុវត្ថិភាពសម្រាប់ទំនប់ធារាសាស្ដ្រ
(VOVworld)-ធនាគារពិភពលោកប្រចាំនៅវៀតណាម នាថ្ងៃទី១៦ធ្នូបានឲ្យដឹងថា គណៈកម្មការនាយកប្រតិបត្តិនៃក្រុមធនាគារពិភពលោកទើបនឹងអនុម័តនូវខ្ទង់ ជំនួយឥណទានសម្រាប់វៀតណាមដោយមានតម្លៃ៤១៥លានដុល្លារអាមេរិក។
តាមនោះ ប្រជាពលរដ្ឋវៀតណាមជិត៧លាននាក់ នឹងទទួលបានផលប្រយោជន៍
ផ្ទាល់ពីការជួស ជុល និងលើកកំពស់សុវត្ថិភាពសម្រាប់ទំនប់ធារាសាស្ត្រ។លើស
ពីនេះទៅទៀត ជនជិត៣លាននាក់ កំពុងរស់នៅពឹងអាស្រ័យលើបណ្តាទំនប់នេះ
ដែលភាគច្រើនតាមរយៈការធ្វើផលិតកសិកម្មនិងនេសាទ រួមទាំងជនជាង៤លាន
នាក់ទៀតដែលមាន ទ្រពសម្បត្តិនៅក្រោមទំនប់ទាំងអស់នេះក៏ទទួលបានអត្ថប្រ
យោជន៍ជាច្រើនពី គំរោងការណ៍នេះដែរ។ គំរោងការណ៍នេះ ក៏បានជួយរដ្ឋាភិ
បាលវៀតណាមអនុ វត្តនូវក្របខ័ណ្ឌនិរន្តរភាពមួយសំដៅធានាសុវត្ថិភាពលើប្រ
ព័ន្ធទំនប់ទាំងមូល តាមរយៈបទដ្ឋានបច្ចេកទេសនិងការគ្រប់គ្រង់ណែនាំជាដើម៕