ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាម​អនុវត្ត​ន៍​កម្មវិធី​ផ្គត់ផ្គង់​អគ្គសនី នៅជនបទ

(VOVWORLD) - កិច្ចប្រចុំពិគ្រោះយោបល់ស្ដីពីពីការកៀរគរប្រភពធនធានវិនិយោគសម្រាប់កម្មវិធីផ្គត់ផ្គង់អគ្គិសនីជនបទ តំបន់ព្រៃភ្នំ កោះសមុទ្រ សម្រាប់ដំណាក់កាលឆ្នាំ ២០២១-២០២៥ ដែលត្រូវបានក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម សហការជាមួយធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមរៀបចំឡើងនៅព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងហាណូយ។
ធនាគារពិភពលោកជួយឧបត្ថម្ភវៀតណាម​អនុវត្ត​ន៍​កម្មវិធី​ផ្គត់ផ្គង់​អគ្គសនី នៅជនបទ - ảnh 1 កិច្ចប្រចុំពិគ្រោះយោបល់ស្ដីពីពីការកៀរគរប្រភពធនធានវិនិយោគ (រូបថត៖ Vietnam+)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Dang Hoang An អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានឲ្យដឹងថា៖ ដើម្បីសម្រេចឲ្យបានផែនការដល់ឆ្នាំ ២០២៥ ក្រុមគ្រួសារភាគច្រើននៅតំបន់ជនបទ តំបន់ព្រៃភ្នំ និងកោះសមុទ្រមានអគ្គិសនី ប្រើប្រាស់គឺទាមទាវឲ្យមានប្រភពកម្លាំងដ៏ធំធេងណាស់។ ដូច្នេះ ដំណោះស្រាយសំខាន់មួយ គឺការទាក់ទាញដើមទុនពីប្រភពអន្តរជាតិ។ លោកបានអះអាងថា៖ “បច្ចុប្បន្នក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏បានពិភាក្សាជាមួយធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីអំពីកញ្ចប់ឥណទានដ៏សំខាន់ចំនួន២។ ទីមួយគឺ កញ្ចប់ឥណទានរបស់ WB ដែលមានតម្លៃប្រមាណ ៣៦០ លានដុល្លារអាមេរិក ដែលបានដាក់ជូន ក្រសួងផែនការនិងវិនិយោគនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៩។ ទីពីគឺ កញ្ចប់ឥណទានរបស់ ADB ដែលមានតម្លៃ ៤០០ លានដុល្លារអាមេរិក ដែលបានដាក់ជូន ក្រសួងផែនការនិងវិនិយោគនៅថ្ងៃ ទី ៣១ ខែធ្នូ ឆ្នាំ ២០១៩”។

ចំណែកលោក Rahul Kitchlu ប្រធានផ្នែកថាមពលនៃធនាគារពិភពលោក (WB) ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ ធនាគារពិភពលោកបានកៀរគរថវិកាប្រមាណ ២ ពាន់លានដុល្លារអាមេរិកសម្រាប់កម្មវិធីអគ្គិសនីនៅវៀតណាម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ