ធនាគារពិភពលោកជំរុញខ្លាំងទំនាក់ទំនងដៃគូជាមួយវៀតណាម
(VOV)_ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចនៅវៀតណាម នារសៀលថ្ងៃទី ៨
ឧសភា នៅទីក្រុងហាណូយ លោក Axel Van Trotsenburgនាយករងធនាគារពិភព
លោក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វីក បានមានជំនួបជាមួយស្ថា
ប័នសារព័ត៍មាននានា ដែលក្នុងនោះបានអះអាងថា÷ ធនាគារពិភពលោកនឹងជំរុញ
ខ្លាំងទំនាក់ទំនងដៃគូជាមួយវៀតណាម។ នៅក្នុងសន្និសីទកាសែត លោក Axel Van
Trotsenburg បានវាយតំលៃខ្ពស់នូវរាល់សមិទ្ធិផលដែលវៀតណាមទទួលបានក្នុងការ
ងារកាត់បន្ថយភាពក្រីក្រ ក្នុង២ទស្សវត្សកន្លងទៅ ទន្ទឹមនឹងនោះ បង្ហាញនូវការពេញ
ចិត្តចំពោះកិច្ចសហប្រតិបត្តិការ រវាងវៀតណាម និងធនាគារពិភពលោក។ លោក
Axel Van Trotsenburg ក៏បានអះអាងថា÷វៀតណាម នឹងបន្តទទួលបានការផ្តល់ជំនួយ
អនុគ្រោះ ( IDA) របស់ធនាគារពិភពលោក។ ប៉ុន្តែ វៀតណាមត្រូវការមានការតភ្ជាប់
ជិតស្និទជាមួយប្រទេសផ្សេងៗក្នុងតំបន់ ដើម្បីបន្តទាក់ទាញបានប្រភពទុននេះ៕