ធនាគារពិភពលោកត្រៀមខ្លួនជាស្រេចផ្តល់ថវិកាបន្ទាន់ដល់ប្រទេសអាហ្វ្រិក ចំនួន ៣០ ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩
(VOVWORLD) - រហូតមកដល់បច្ចុប្បន្ន មានប្រទេសអាហ្វ្រិកយ៉ាងតិចតូចណាស់ ដែលបានអនុវត្តកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាទូទៅ ខណៈដែលប្រទេសមួយចំនួនទៀតនៅតំបន់ ដែលមានភាពសម្បូរធូរធារជាងនេះនៅលើពិភពលោក បានចាក់វ៉ាក់សាំងរាប់លានដូសរួចមកហើយ។
បុគ្គលិកសុខាភិបាលអាហ្រ្វិកខាងត្បូងត្រូវបានផ្តល់អាទិភាពចាក់វ៉ាក់សាំង COVID-19 នៅមន្ទីរពេទ្យរបស់ពួកគេនៅ Cape Town (រូបថត៖ AFP / VNA) |
ធនាគារពិភពលោក (WB) បានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ថវិកាបន្ទាន់ដើម្បីជួយឧបត្ថម្ភដល់ប្រទេសអាហ្វ្រិកប្រមាណ ៣០ ដើម្បីទទួលបានវ៉ាក់សាំងកូវីដ-១៩ ក្នុងបរិបទដែលទ្វិបអាហ្វ្រិកនេះ កំពុងតែខិតខំប្រឹងប្រែងក្នុងការធានាទទួលបានថ្នាំវ៉ាក់សាំង និងចាប់ផ្តើមចាក់វ៉ាក់សាំងសម្រាប់ក្រុមជនងាយរងគ្រោះផងដែរ។
រហូតមកដល់បច្ចុប្បន្ន មានប្រទេសអាហ្វ្រិកយ៉ាងតិចតូចណាស់ ដែលបានអនុវត្តកម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជាទូទៅ ខណៈដែលប្រទេសមួយចំនួនទៀតនៅតំបន់ ដែលមានភាពសម្បូរធូរធារជាងនេះនៅលើពិភពលោក បានចាក់វ៉ាក់សាំងរាប់លានដូសរួចទៅហើយ។ បណ្តាប្រទេសនៅទ្វីបអាហ្វ្រិកជាច្រើនត្រូវពឹងផ្អែកទៅលើវ៉ាក់សាំងតាមរយៈយន្តការចែក ចាយជាសកលរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO)៕