ធនាគារពិភពលោកព្រមានពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកដល់ឆ្នាំ២០៣០

(VOVWORLD) - WB ចាត់ទុកថា នេះនឹងជា "ទស្សវត្សរ៍នៃការបាត់បង់" សម្រាប់សេដ្ឋកិច្ចពិភពលោក លុះត្រាតែអ្នកតាក់តែងគោលនយោបាយ អនុវត្តន៍គំនិតផ្តួចផ្តើមយ៉ាងខ្លាំងក្លា ដើម្បីជំរុញការផ្គត់ផ្គង់ពលករ ផលិតភាព និងការវិនិយោគ។

កាលពីថ្ងៃទី ២៧ មីនា ធនាគារពិភពលោក (WB) បានចេញការព្រមានអំពី យថាទស្សន៍នៃកំណើនសេដ្ឋកិច្ចពិភពលោក។ តាមនោះ សក្ដានុពលនៃកំណើនសេដ្ឋ កិច្ចសកលជាមធ្យមក្នុងដំណាក់កាលឆ្នាំ ២០២២-២០៣០ នឹងធ្លាក់ចុះមកនៅកម្រិត ទាបបំផុតក្នុងរយៈពេល៣ទសវត្សរ៍គឺ ២,២% ក្នុងមួយឆ្នាំ។ WB ចាត់ទុកថា នេះនឹងជា "ទស្សវត្សរ៍នៃការបាត់បង់" សម្រាប់សេដ្ឋកិច្ចពិភពលោក លុះត្រាតែអ្នកតាក់តែងគោល នយោបាយ អនុវត្តន៍គំនិតផ្តួចផ្តើមយ៉ាងខ្លាំងក្លា ដើម្បីជំរុញការផ្គត់ផ្គង់ពលករ ផលិតភាព និងការវិនិយោគ។
ទោះជាយ៉ាងណាក៏ដោយ WB ក៏បានក្រើនរំលឹកផងដែរថា កិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការដើម្បីជំរុញការវិនិយោគក្នុងវិស័យនិរន្តរភាព កាត់បន្ថយថ្លៃដើម ពាណិជ្ជកម្ម ជំរុញកំណើនសេវាកម្ម និងពង្រីកការចូលរួមនៃកម្លាំងពលករ អាចជំរុញ កំណើន GDP សក្តានុពលឲ្យកើន ០,៧ ពិន្ទុភាគរយបន្ថែមទៀត ឡើងដល់ ២,៩%៕

ប្រតិកម្មទៅវិញ

ផ្សេងៗ