ធនាគារពិភពលោកអនុម័តលើយុទ្ធសាស្ត្រថ្មីសម្រាប់ប៉ាឡេស្ទីន

(VOVWORLD) - យោងតាមព័ត៌មាននាថ្ងៃទី ៣០ ខែមេសា របស់ទីភ្នាក់ងារព័ត៌មាន WAFA ប៉ាឡេស្ទីនបានឲ្យដឹងថា គណៈនាយកនៃធនាគារពិភពលោក (WB) ថ្មីៗនេះ បានអនុម័តលើយុទ្ធសាស្ត្រឧបត្ថម្ភរយៈពេល ៤ ឆ្នាំសម្រាប់ប៉ាឡេស្ទីន។ 

យុទ្ធសាស្រ្តនេះនឹងបន្តជួយដល់ជីវភាពរស់នៅនិងធានាសេវាកម្មក៏ដូចជាការសង្កត់ធ្ងន់កាន់តែខ្លាំងទៅលើការវិនិយោគកំណែទម្រង់សម្រាប់សេដ្ឋកិច្ចប៉ាឡេស្ទីនដែលមានទំនាក់ទំនងល្អនិងមានប្រសិទ្ធភាពជាងមុន។

យុទ្ធសាស្រ្តថ្មីរបស់ធនាគារពិភពលោកនឹងមានគោលបំណងដើម្បីការពារអាយុជីវិតនិងក៏ដូចជានាំបញ្ហាការងារជាអាទិភាពចម្បង។ យុទ្ធសាស្រ្តថ្មីនេះ នឹងផ្តោតសំខាន់ទៅលើជីវភាពរបស់ប្រជាជនប៉ាឡេស្ទីន ជាពិសេសប្រជាជនក្រីក្រនិងជនងាយរងគ្រោះ ក៏ដូចជាស្ត្រីនិងយុវជន។ យុទ្ធសាស្រ្តនេះនឹងបន្តពង្រឹងលទ្ធភាពស្តារឡើងវិញរបស់ប៉ាឡេស្ទីនក្នុងអំឡុងពេលពេលមានវិបត្តិក៏ដូចជាការផ្តល់ជំនួយសង្គ្រោះ តាមរយៈកម្មវិធីការពារសហគមន៍។ លើសពីនេះទៀត ធនាគារពិភពលោកក៏បានបង្កើនការគាំទ្រដល់អ្នកចាប់ផ្តើមអាជីវកម្មដើម្បីបង្កើតការងារនិងរក្សាអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ