ធនាគារពិភពលោក(WB) យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រិតបត្តិការនិងបន្តជួយឧបត្ថម្ភវៀតណាម

ធនាគារពិភពលោក(WB) យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រិតបត្តិការនិងបន្តជួយឧបត្ថម្ភវៀតណាម - ảnh 1
ធនាគារពិភពលោក(WB) យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រិតបត្តិការនិងបន្តជួយឧបត្ថម្ភវៀតណាម

(VOV)_នារសៀលថ្ងៃទី២៦ កក្កដា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ
ចលនាប្រជាជនមជ្ឈឹម លោកស្រី Truong Thi Mai បានជួបសន្ទនា​ជាមួយ​អនុប្រធាន
ធនាគារពិភពលោក  ទទួលបន្ទុកតំបន់អាស៊ីខាងកើត ​និងអាស៊ីប៉ាស៊ីហ្វីក លោកស្រី
 Victoria Kwakwa ។ នៅទីនេះ លោកស្រី Truong Thi Mai បានអបអរសាទរចំពោះការ
រីកចំរើនក្នុងទំនាក់ទំនងសហប្រតិបត្តិការ​ប្រសិទ្ធិ​ភាពរវាងវៀតណាម និងធនាគារ
ពិភពលោក (WB) និងតួនាទីរបស់  លោកស្រី​ Victoria Kwakwa។ ទន្ទឹមនឹងនោះ 
លោកស្រី Truong Thi Mai ក៏បានសម្ដែងនូវ​ការជឿជាក់ចំពោះ WB និងបុគ្គលលោក
ស្រី Victoria Kwakwa នឹងបន្តរួម​ដំណើរ​សកម្មជួយជ្រោមជ្រែងវៀតណាម អនុវត្តកម្ម
វិធីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច​ប្រកបដោយជោគជ័យ។លោកស្រី Victoria Kwakwa
 ​បានអះអាងថា៖ WB​ និងបុគ្គលខ្លួននឹងបន្តរួមដំណើរ សកម្មគាំទ្រនិងជួយឧបត្ថម្ភ វៀតណាម អនុវត្ត​ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចសំខាន់ប្រកបដោយជោគជ័យ 
និងធ្វើ​សមាហរណកម្មអន្តរជាតិ។ លោកស្រី Victoria Kwakwa ​ក៏បានអះអាងថា៖ 
WB យកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ និងបន្តជួយឧបត្ថម្ភ
វៀត​ណាមទាក់ទងនឹងប្រភពទុនអន្តរជាតិផង ​ផ្គត់ផ្គង់សេវាកម្មពិគ្រោះយោបល់​
គោលនយោបាយផង និងជួយឧបត្ថម្ភបច្ចេកទេសជួយវៀតណាមសម្រេចគោល
នយោបាយអភិវឌ្ឍន៍ សម្រេចគោលដៅទាំងឡាយដែលបានមហាសន្និបាតបក្ស 
លើកទី១២ បានដាក់ចេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ