ធនាគារអភិវឌ្ឍន៍អាស៊ីវាយតំលៃសកម្មចំពោះសេដ្ឋកិច្ចវៀតណាម

ធនាគារអភិវឌ្ឍន៍អាស៊ីវាយតំលៃសកម្មចំពោះសេដ្ឋកិច្ចវៀតណាម - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Eric Sidgwick នាយកធនាការអភិវឌ្ឍន៍អាស៊ី

(VOV)_នារសៀលថ្ងៃទី២១ កញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត
ណាម  លោក Nguyen Tan Dung បានជួបសន្ទនាជាមួយលោក Eric Sidgwick នាយក
ធនាការអភិវឌ្ឍន៍អាស៊ី ( ADB) ប្រចាំនៅវៀតណាម។ លោក Eric Sidgwick បានធ្វើ
ការសន្និដ្ឋានសកម្មជាច្រើនអំពីខឿនសេដ្ឋកិច្ចវៀតណាម។ ADB បានចាត់ទុកថា៖
ដោយមានការបញ្ជាណែនាំត្រឹមត្រូវ ប្រសិទ្ធិភាព ​ក្នុង​រយៈ​ពេល៣ឆ្នាំកន្លងទៅ ខឿន
សេដ្ឋកិច្ចវៀតណាម បានបង្កើនកំណើនខ្ពស់ឡើងវិញ ម៉ាក្រូសេដ្ឋកិច្ចស្ថិរភាព អតិ
ផរណានៅកំរិតទាប និងការគ្រប់គ្រងធនាគារ​ល្អ​។ លោក Eric Sidgwick បានអោយ
ដឹងថា៖ កំពុងសហការជាមយយស្ថាប័ននានា​ ដើម្បីកសាងយុទ្ធសាស្ត្រ៥ឆ្នាំ ជួយឧបត្ថម្ភវៀតណាម  តាមនោះ ADB នឹង​ត្រៀម​ខ្លួនជាស្រេច ផ្តល់ទុនក្នុងរយៈពេល
វែង និងការប្រាក់ទាប ចំពោះបណ្ដាសំណង់ គំរោងការណ៍កសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមសំខាន់ៗ និងការអភិវឌ្ឍន៍និរន្តរភាពរបស់វៀតណាម។

          នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានអោយដឹងថា៖ ​វៀត​ណាម​មាន
គោលបំណងបន្តជំរុញកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរជាមួយ ADB ក៏ដូច​ជា ប្រើ
ប្រាស់គ្រប់កម្លាំងពលំ ដែលបាន ADB ជួយឧបត្ថម្ភប្រកបដោយ​ប្រសិទ្ធិភាព​ ចាត់
ទុក ADB ជាមិត្តរួមដំណើរជាមួយការអភិវឌ្ឍន៍នៅវៀតណាម។ ​នាយក​រដ្ឋមន្ត្រី 
លោក Nguyen Tan Dung ក៏បានអះអាងថា៖ទស្សនះមុនក៏​ដូចជា​ក្រោយ របស់រដ្ឋាភិបាលវៀតណាម គឺបន្តគ្រប់គ្រង និងធានានិរន្តរភាពម៉ាក្រូ​សេដ្ឋកិច្ច ដើម្បី
បង្កើតគ្រឹះដ្ឋានរឹងមាំសំរាប់ខឿនសេដ្ឋកិច្ចវៀតណាមនាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ