ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ សេដ្ឋកិច្ចរបស់វៀតណាមរីកចម្រើនយ៉ាងខ្លាំងដោយសារភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩

(VOVWORLD) - កំណើនសេដ្ឋកិច្ចរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងស្តារឡើងវិញ ៦,៧% នៅឆ្នាំនេះ ទោះបីជាមានការផ្ទុះឡើងនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសជិតខាងក៏ដោយ ហើយនិងកើនឡើងដល់ ៧,០ % នៅឆ្នាំ ២០២២ ។ 
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ៖ សេដ្ឋកិច្ចរបស់វៀតណាមរីកចម្រើនយ៉ាងខ្លាំងដោយសារភាពជោគជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ - ảnh 1ការរើទំនិញនៅកំពង់ផែ Tan Cang - Thot Not (រូបថត៖ VNA)

ប៉ុន្តែនៅតែមានហានិភ័យជាច្រើន ក្នុងនោះមានការត្រឡប់មកវិញនូវការផ្ទុះវីរុសកូរ៉ូណាទម្រង់ថ្មី និងភាពយឺតយ៉ាវក្នុងក្នុងកម្មវិធីវ៉ាក់សាំងបស់រដ្ឋាភិបាល។ នេះគឺជាការវាយតម្លៃក្នុងរបាយការណ៍យថាទស្សន៍អភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ២០២១ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងថ្ងៃទី ២៨ ខែមេសា។

របាយការរបស់ ADB បានវាយតម្លៃថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ប្រទេស វៀតណាមត្រូវបានគេព្យាករណ៍ថានឹងបន្តរីកចម្រើន ដោយសារកម្មវិធីកែទម្រង់ដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនិងការចូលរួមរបស់វៀតណាមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយខឿនសេដ្ឋកិច្ចអភិវឌ្ឍភាគច្រើន។ លើសពីនេះទៀត ឧស្សាហកម្មកែច្នៃនឹងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមតាមទិសដៅបង្កើនការនាំចេញ ការវិនិយោគ និងការពង្រីកពាណិជ្ជកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ