ធនាគារ Standard Chartered វាយតម្លៃថា ការស្ទុះងើបឡើងវិញរបស់វៀតណាមមានភាពរឹងមាំជាងក្នុងត្រីមាសទី ២ នេះ

(VOVWORLD) - យោងតាមរបាយការណ៍ថ្មីបំផុតរបស់ធនាគារ Standard Chartered, វៀតណាមនៅតែជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់ និងជាចំណុចតភ្ជាប់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក បើទោះបីជាមានបញ្ហាប្រឈមទាក់ទងនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការរីករាលដាលក៏ដោយ។ 
ធនាគារ Standard Chartered វាយតម្លៃថា ការស្ទុះងើបឡើងវិញរបស់វៀតណាមមានភាពរឹងមាំជាងក្នុងត្រីមាសទី ២ នេះ - ảnh 1ការផលិតនៅក្នុងសហគ្រាសវាយនភ័ណ្ឌ (រូបភាព៖ វៀតណាម+)

ធនាគារ Standard Chartered រក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចវៀត ណាម (GDP) ត្រឹម ៦,៧% ក្នុងឆ្នាំ ២០២២ ខណៈពេលដែល សន្ទស្សន៍សេដ្ឋកិច្ចបានស្ទុះងើបឡើងវិញក្នុងទ្រង់ទ្រាយធំ។

របាយការណ៍ក៏បានបញ្ជាក់ ថា ដំណើរការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចទំនងជានឹងមានភាពរឹងមាំជាងនៅចុងត្រីមាសទីពីរ នៅពេលដែលតម្រូវការក្នុងស្រុក និងវិស័យទេសចរណ៍បានងើបឡើងវិញ។ យោងតាម Standard Chartered លំហូរ FDI ចូលទៅក្នុងប្រទេស វៀតណាមបានចាប់ផ្តើមកើនឡើងនៅឆ្នាំនេះ បន្ទាប់ពីការធ្លាក់ចុះនៅឆ្នាំ ២០២១ ហើយទំនងជាថានិន្នាការនេះនឹងបន្តជាពិសេសនៅក្នុងវិស័យដូចជាការផលិតនិងខ្សែសង្វាក់ផ្គត់ផ្គង់អគ្គិសនី ប្រេងសាំង ឧបករណ៍ម៉ាស៊ីនត្រជាក់ជាដើម។

យោងតាមលោក Tim Leelahaphan សេដ្ឋវិទូទទួលបន្ទុកប្រទេសថៃ និងវៀតណាមនៅធនាគារ Standard Chartered វិនិយោគិនបរទេសនឹងបន្តជាកម្លាំងចលករដ៏សំខាន់សម្រាប់វៀតណាមក្នុងការរួមចំណែកដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ធនាគារ Standard Chartered រក្សាការព្យាករណ៍អតិផរណារបស់ខ្លួនសម្រាប់ប្រទេសវៀតណាមក្នុងកម្រិត ៤,២ % សម្រាប់ឆ្នាំ ២០២២ និង ៥,៥% សម្រាប់ឆ្នាំ ២០២៣។ Standard Chartered ក៏រក្សាការវាយតម្លៃជាវិជ្ជមាននៃប្រាក់ដុងវៀតណាម (VND) ដែលគាំទ្រដោយសមតុល្យនៃការទូទាត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ