ធានាជីវភាពរស់នៅរបស់ប្រជាជនឲ្យ​ស្មើឬ​កាន់​តែ​ប្រសើរជាង​ បន្ទាប់ពីការប្រមូលដីធ្លី​

(VOVWORLD) - បន្តកម្មវិធីការងារ នាព្រឹកថ្ងៃទី ៧ ខែមេសា នៅវិមានរដ្ឋសភា ក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភាវៀតណាម លោក Nguyen Duc Hai សន្និសីទនៃសមាជិកភាឯកទេសបានបន្តពិចារណានិងផ្តល់មតិយោបល់លើបញ្ហាធំៗមួយចំនួននៅក្នុងគម្រោងច្បាប់ដីធ្លី (វិសោធនកម្ម)។ 
ធានាជីវភាពរស់នៅរបស់ប្រជាជនឲ្យ​ស្មើឬ​កាន់​តែ​ប្រសើរជាង​ បន្ទាប់ពីការប្រមូលដីធ្លី​ - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖  quochoi.vn)

ចូលរួមពិភាក្សានៅសាលប្រជុំ បណ្តាសមាជិកសភាបានវិភាគ និងផ្តល់មតិយោបល់ជាច្រើនអំពីការបញ្ជាក់បទប្បញ្ញត្តិ ស្តីពីតម្លៃដីធ្លី ក៏ដូចជាការធានាជីវភាពរស់នៅរបស់ប្រជាជនឲ្យស្មើឬកាន់តែល្អប្រសើរជាង បន្ទាប់ពីការប្រមូលដីធ្លី។

ដោយវិភាគអំពីផលប្រយោជន៍របស់ប្រជាជនបន្ទាប់ពីការប្រមូលដីនោះ បណ្តាសមាជិកសភាបានលើកឡើងថា ការធានាជីវភាពរស់នៅរបស់ប្រជាជនឲ្យបានស្មើ ឬកាន់តែប្រសើរជាងមុន បន្ទាប់ពីការប្រមូលដីគឺចាំបាច់។ រដ្ឋាភិបាលត្រូវពិចារណា ជួយឧបត្ថម្ភជនមានដីធ្លីដែលត្រូវប្រមូល ម្ចាស់ទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងដីធ្លី ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អ្នកមានដីធ្លីត្រូវបានប្រមូល ម្ចាស់ទ្រព្យសម្បត្តិមានការងារធ្វើ មានប្រាក់ចំណូល ស្ថិរភាពជីវភាពរស់នៅនិងសកម្មភាពផលិតកម្ម។ សេចក្តីព្រាងច្បាប់ដីធ្លី (វិសោធនកម្ម) ក៏ត្រូវកំណត់យ៉ាងច្បាស់ថា ការកសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធសង្គមនៅតំបន់តាំងទីលំនៅដ្ឋាន ត្រូវសមស្របនឹងប្រពៃណីវប្បធម៌ និងទំនៀមទំលាប់របស់សហគមន៍ប្រជាជនមានដីដែលត្រូវបានប្រមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ