ធានានូវកាលវិភាគត្រឹមត្រូវនៃការបោះឆ្នោតសមាជិកសភានីតិកាលទី ១៤ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់
(VOVWORLD) - ថ្លែងនៅក្នុងជំនួបធ្វើការនេះ នាយឧត្តមសេនីយ៍ To Lam បានវាយតម្លៃខ្ពស់ ចំពោះស្មារតីត្រៀមរៀបចំរបស់គណៈកម្មការរៀបចំការបោះឆ្នោតទីក្រុង Da Nang ដែលការងារដំណើរការយ៉ាងត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក To Lam អញ្ជើញថ្លែងក្នុងជំនួបធ្វើការ (រូបថត៖ qdnd.vn) |
នាព្រឹកថ្ងៃទី ១៩ ខែមេសា នាយឧត្តមសេនីយ៍ To Lam រដ្ឋមន្រ្តីក្រសួងនគរបាល សមាជិកក្រុមប្រឹក្សាជាតិ រៀបចំការបោះឆ្នោត បានអញ្ជើញចុះត្រួតពិនិត្យការងារត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជា ជនគ្រប់ជាន់ថ្នាក់នៅទីក្រុង Da Nang។
ថ្លែងនៅក្នុងជំនួបធ្វើការនេះ នាយឧត្តមសេនីយ៍ To Lam បានវាយតម្លៃខ្ពស់ ចំពោះស្មារតីត្រៀមរៀបចំរបស់គណៈកម្មការរៀបចំ ការបោះ ឆ្នោតទីក្រុង Da Nang ដែលការងារដំណើរការយ៉ាងត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ទន្ទឹមជាមួយគ្នានោះ លោកនាយឧត្តមសេនីយ៍បានកត់សម្គាល់ថា ចាប់ពីពេលនេះរហូតដល់ពិធីបុណ្យបោះឆ្នោត ទីក្រុង Da Nang ចាំបាច់ត្រូវផ្តោតលើការងារប្រយុទ្ធប្រឆាំងនឹងគំនិតនិងព័ត៌មានខុសឆ្គង ជាពិសេសលើប្រព័ន្ធអ៊ីនធឺណែត។ កងកម្លាំងមានមុខងារនិងសន្តិសុខចាំបាច់ត្រូវធានា ឱ្យត្រឹមត្រូវតាមផែនការ ដោយប្រុងប្រយ័ត្នចំពោះមុខស្ថានភាពទាំងមុនពេលបោះឆ្នោត ក្នុងអំឡុងពេលបោះឆ្នោតនិងក្រោយពេលបោះឆ្នោតផងដែរ៕