ធានាសិទ្ធិនិងផលប្រយោជន៍សំរាប់ប្រជាពលរដ្ឋក្នុងពេលអនុវត្តការងារផ្តល់អត្តលេខសម្គាល់បុគ្គល

ធានាសិទ្ធិនិងផលប្រយោជន៍សំរាប់ប្រជាពលរដ្ឋក្នុងពេលអនុវត្តការងារផ្តល់អត្តលេខសម្គាល់បុគ្គល - ảnh 1
ធានាសិទ្ធិនិងផលប្រយោជន៍សំរាប់ប្រជាពលរដ្ឋក្នុងពេលអនុវត្តការងារផ្តល់អត្តលេខសម្គាល់បុគ្គល

(VOV)_នារសៀលថ្ងៃទី៩កុម្ភះ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម
លោក Truong Hoa Binh ប្រធានគណៈកម្មាធិការបញ្ជាណែ​នាំគំ​រោងការណ៍មេ ស្ដីអំពីការ
ងារកាត់បន្ថយបែបទរដ្ឋបាល ឯកសារប្រជាពលរដ្ឋ និងមូលដ្ឋានឯកសារជាតិអំពីប្រ
ជាជន បានអញ្ជើញចូលរួមកិច្ចប្រជុំ ផ្តល់មតិ និង​កសាងផែនការសកម្មភាពឆ្នាំ២០១៧
 និងសុក្រិតគណៈកម្មាធិការបញ្ជាណែនាំ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី លោក
 Truong Hoa Binh បានស្នើអោយ​ក្រសួងនគរបាល និងក្រសួងការពារប្រទេស ត្រូវប្រ
មូលផ្តុំកម្លាំងដើម្បីកសាង​ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេស មូលដ្ឋានឯកសារជាតិអំពីប្រ
ជាជន។ ឧបនាយក​រដ្ឋមន្ត្រី ក៏បានស្នើអោយក្រសួងនគរបាល និងក្រសួងយុត្តិធម៌ ត្រូវ
រួមសហការ​ជិតស្និទ្ធក្នុងការងារអនុវត្ត បើកទូលាយបរិមាណតំបន់អនុវត្តការងារផ្តល់​
អត្តលេខសម្គាល់ខ្លួន ធានាព័ត៌មានរបស់ប្រជាពលរដ្ឋប្រកបដោយត្រឹមត្រូវ ​វិទ្យាសាស្ត្រ
និងតាមការកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ