ធានាសិទ្ធិរបស់ពលករចំណាកស្រុកវៀតណាម
(VOVWORLD) - នាថ្ងៃទី១៥ មករា សិក្ខាសាលាក្រោមមូលបទ “ធានាសិទ្ធិរបស់ពលករចំណាកស្រុកវៀតណាម” ត្រូវបានការិយាល័យអចិន្រ្តៃយ៍នៃគណៈកម្មាធិការរដ្ឋាភិបាលដឹកនាំការងារសិទ្ធិមនុស្ស រៀបចំឡើងនៅទីក្រុងហាយហ្វុង។
ទិដ្ឋភាពទូទៅនៃសិក្ខាសាលា។ (រូបថត៖ baoquocte.vn) |
នាថ្ងៃទី១៥ មករា សិក្ខាសាលាក្រោមមូលបទ “ធានាសិទ្ធិរបស់ពលករ ចំណាកស្រុកវៀតណាម” ត្រូវបានការិយាល័យអចិន្រ្តៃយ៍នៃគណៈកម្មាធិការ រដ្ឋាភិបាលដឹកនាំការងារសិទ្ធិមនុស្ស រៀបចំឡើងនៅទីក្រុង ហាយហ្វុង។ សិក្ខា សាលានេះគឺសំដៅវាយតម្លៃឡើងវិញចំពោះស្ថានភាពនិងលទ្ធផលនៃការបញ្ជូនពលករ វៀតណាមទៅធ្វើការនៅឯបរទេសនាពេលកន្លងមក ក៏ដូចជាការខិតខំ ប្រឹងប្រែងរបស់វៀតណាមក្នុងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ក្រោមរូបភាពពលករចំណាកស្រុក គោលនយោបាយ ច្បាប់ក្នុងការធានាសិទ្ធិ របស់ពលករចំណាកស្រុកនៅឯបរទេស ព្រមទាំងពិភាក្សា ដាក់ចេញដំណោះ ស្រាយធានាសិទ្ធិរបស់ពលករចំណាកស្រុកនាពេលខាងមុខផងដែរ។
នាពេល កន្លងទៅ បក្សនិងរដ្ឋវៀតណាមបានចេញផ្សាយគោលជំហរ គោលនយោបាយ និងបទ បញ្ញត្តិជាច្រើនក្នុងបំណងលើកទឹកចិត្ត ជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយ ស្រួលសម្រាប់ពលករទៅធ្វើការនៅឯបរទេស ដោយស្របទៅតាមស្ថានភាព អភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការ រវាងវៀតណាមជាមួយប្រទេសនិងតំបន់នានាលើពិភពលោក។ លោក Nguyen Gia Liem អនុប្រធាននាយកដ្ឋានគ្រប់គ្រងពលករនៅក្រៅប្រទេស បានអះអាង ថា៖ “នាពេលកន្លងទៅ ការងារពាក់ព័ន្ធដល់ពលករវៀតណាមទៅធ្វើការនៅ ឯបរទេស តែងតែទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងនិងការបញ្ជាដឹកនាំ យ៉ាងដិតដល់របស់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋាភិបាល ក៏ដូចជាការសម្របសម្រួល របស់ក្រសួង ស្ថាប័ននិងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ផងដែរ។ ក្រៅពីនោះ ទីភ្នាក់ងារសារព័ត៌មាននានាក៏បានយកចិត្តទុកដាក់ ជំរុញការឃោសនាអំពីគោល នយោបាយ ច្បាប់និងព័ត៌មានពាក់ព័ន្ធដល់ស្ថានភាពពលករនៅឯបរទេស និង ទីផ្សារពលករនៅក្រៅប្រទេសផងដែរ។ អាស្រ័យហេតុនោះ បានលើកកំពស់ការ យល់ដឹងរបស់សង្គមនិងពលករម្នាក់ៗ”៕