ធានាសន្តិសុខសង្គមជាបញ្ហាស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ

ធានាសន្តិសុខសង្គមជាបញ្ហាស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេសជាតិ - ảnh 1

(VOVworld) - ធានាសន្តិសុខសង្គមជាបញ្ហាស្នូលក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រទេស
ជាតិ។នេះគឺជាការអះអាងរបស់អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan
 នៅពិធីរំលឹកខួបលើកទី១៨ទិវាការងារសង្គមកិច្ចពិភពលោក (ថ្ងៃទី១២ វិច្ឆិកា) ដែល
បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១១ វិច្ឆិកា នៅរដ្ឋធានី ហាណូយ។ថ្លែងមតិនៅទីនេះ
លោកស្រី Nguyen Thi Doan បានអះអាងថា  ចំពោះវៀតណាម ការងារសង្គមកិច្ច
មានអត្ថន័យដ៏ធំធេង ជំរុញការអភិវឌ្ឍន៍ ដោយនិរន្តរភាព ស្ថិរភាព នាំវៀតណាមពី
ប្រទេសក្រីក្រក្លាយទៅជាគំរូនៃពិភព លោកអំពីការអនុវត្តន៍គោលដៅសហស្សវត្សរ៍
និងទទួលបានសមិទ្ធិផលជាច្រើន គួរឲ្យកត់សំគាល់លើវិស័យសេដ្ឋកិច្ចសង្គម។

អញ្ជើញចូលរួមពិធីនេះដែរ លោក Jesper Moller អនុប្រធានមូលនិធិកុមាររបស់អង្គ
ការសហប្រជាជាតិប្រចាំនៅវៀតណាម បានចាត់ទុកថា វៀតណាមមានការបោះ
ជំហានធំក្នុងការអភិវឌ្ឍន៍ការងារសង្គមកិច្ច។គំរោងការណ៍ “អភិវឌ្ឍន៍វិជ្ជាជីវៈ
សង្គមកិច្ចដំណាក់កាល២០១០-២០២០” បានបង្ហាញពីការសន្យារបស់រដ្ឋាភិបាល
វៀតណាមក្នុងការឆ្លើយតបនឹងតម្រូវការរបស់ជនងាយរងគ្រោះក្នុង សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ