ធានាសន្តិសុខសេដ្ឋកិច្ចនិងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា កម្លាំងសន្តិសុខសេដ្ឋកិច្ច បន្តធ្វើការយ៉ាងសកម្ម រួមចំណែករក្សាសន្តិសុខជាតិនិយាយរួម និងសន្តិសុខសេដ្ឋកិច្ចនិយាយដោយឡែក។ 
ធានាសន្តិសុខសេដ្ឋកិច្ចនិងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ - ảnh 1ថ្នាក់ដឹកនាំក្រសួងនគរបាល នាយកដ្ឋានសន្តិសុខសេដ្ឋកិច្ចបានទទួលស្វាគមន៍លោកប្រធានរដ្ឋ Nguyen Xuan Phuc ដែលអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការ (រូបថត៖ VOV)

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ នៃទិវាប្រពៃណីនៃកងកម្លាំងនគរបាលប្រជាជន (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២២) នាព្រឹកថ្ងៃទី ១៨ ខែសីហា នៅទីក្រុងហាណូយ លោកប្រធានរដ្ឋ Nguyen Xuan Phuc អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ បានអញ្ជើញចុះសួរសុខទុក្ខនិងធ្វើការជាមួយនាយកដ្ឋានសន្តិសុខសេដ្ឋកិច្ច នៃក្រសួងនគរបាល។

ធានាសន្តិសុខសេដ្ឋកិច្ចនិងបង្កើតបរិយាកាសសុវត្ថិភាពសម្រាប់ការអភិវឌ្ឍប្រទេសជាតិ - ảnh 2ប្រធានរដ្ឋ លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការ  (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើថា កម្លាំងសន្តិសុខសេដ្ឋកិច្ច បន្តធ្វើការយ៉ាងសកម្ម រួមចំណែករក្សាសន្តិសុខជាតិនិយាយរួម និងសន្តិសុខសេដ្ឋកិច្ចនិយាយដោយឡែក។ ទន្ទឹមនឹងនោះ ផ្តល់ប្រឹក្សាជូនបក្ស រដ្ឋដោយម្ចាស់ការនិងសកម្ម លើបញ្ហាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ ជាពិសេសការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កិច្ចសហប្រតិបត្តិការប្រេងនិងឧស្ម័ននៅសមុទ្រខាងកើត  ទាក់ទាញការវិនិយោគអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ